Content Creator ល្បីឈ្មោះ អ្នកនាង ជា ស្រីនា ក៏បានលើកឡើងពី Apsara Make Up Trend ធ្វើឱ្យមហាជនគាំទ្រយ៉ាងខ្លាំង

ជាការពិតណាស់ មហាជនអ្នកលេងបណ្តាញសង្គម Tik Tok ច្បាស់ជាបានជ្រាបមកហើយ ពីភាពល្បីល្បាញនៅការលេង challenge ផាត់មុខ Asoka Make Up ដោយយកនូវចម្រៀងឥណ្ឌា មានចំណងជើងថា «San Sanana» មកធ្វើជាភ្លេង។ ក្នុងនោះ គេក៏បានឃើញអ្នកលេង Tik Tok តាមបណ្តាប្រទេសនានា និង ប្រទេសកម្ពុជា ក៏បានចូលរួមលេង Asoka Make Up ដូចគ្នាដែរ។

យ៉ាងណាមិញ អ្វីដែលកំពុងតែគួរចាប់អារម្មណ៍ទៀតនោះ ថ្មីៗនេះ ស្រាប់តែ Content Creator ល្បីឈ្មោះ អ្នកនាង ជា ស្រីនា ក៏បានលើកឡើងពី Apsara Make Up Trend ធ្វើឱ្យមហាជនគាំទ្រយ៉ាងខ្លាំង។ តែក្នុងនោះ អ្នកនាង ជា ស្រីនា ក៏បញ្ជាក់ថា Content Creator កម្ពុជាសុទ្ធតែចង់ធ្វើ ប៉ុន្តែសុំពេលបន្តិចសិន។

អ្នកនាង ជា ស្រីនា បានលម្អិតថា៖ «Apsara Make Up Trend ត្រូវ​ការកម្លាំង​ ភាពក្លាហាន​ ពេលវេលា និងចំណេះដឹងក្នុងការផលិតឡើង​ ដោយសារ​តែ​ក្តីស្រលាញ់​ចំពោះវប្បធម៌ពីដូនតាយើង ទោះពិបាកធ្វើក៏មិនមានន័យថាយើងធ្វើមិនបានទេ​។ ខ្ញុំជឿជាក់​ថា creator គ្រប់គ្នាមិនមែនមិនចង់ធ្វើទេ​ ម្នាក់​ៗនឹងធ្វើដោយមិនស្ទាក់ស្ទើរឱ្យតែមានធនធាន និង កម្លាំងគ្រប់គ្រាន់។ ការគាំទ្រ​ និង ការយោគយល់ពីម្នាក់ៗអាចធ្វើឱ្យវប្បធម៌យើងពង្រាយកាន់តែធំ។ ទុកពេលឱ្យខ្ញុំបន្តិចណា»៕

{“subsource”:”done_button”,”uid”:”374E3D64-1B09-41B0-8EED-207AE1783CCA_1635355113022″,”source”:”other”,”origin”:”gallery”,”is_remix”:false,”used_premium_tools”:false,”used_sources”:”{“version”:1,”sources”:[]}”,”source_sid”:”374E3D64-1B09-41B0-8EED-207AE1783CCA_1635355113040″,”premium_sources”:[],”fte_sources”:[]}

 

អត្ថបទដែលជាប់ទាក់ទង