សូមចូលរួមរំលែកទុក្ខផង លោក G-Devith កំពុងជួបទុក្ខធំ ម្ដាយមីងបានទទួលមរណភាព

ភ្នំពេញ៖ សូមចូលរួមរំលែកទុក្ខទៅកាន់ លោក​ ងួន ចាន់ដេវីត ដែលថ្មីៗនេះ លោកបានបាត់បង់សមាជិកគ្រួសារម្នាក់ ដោយម្ដាយមីងបានទទួលមរណភាព។ មុននេះបន្ដិច នៅក្នុងគណនីហ្វេសប៊ុនរបស់លោក G-Devith បានប្ដូររូបប្រូហ្វាល់ ដាក់ជារូបគោរពវិញ្ញាណក្ខន្ធវិញ ធ្វើឲ្យអ្នកគាំទ្រនាំគ្នាចូលរួមរំលែកទុកពេញបណ្ដាញសង្គម។

ជាមួយគ្នានេះ នៅក្នុងផេកផ្លូវការរបស់តារារ៉េបរូបនេះ បានដាក់ Story បញ្ជាក់អំពីការបាត់បង់សមាជិកគ្រួសារដ៏សំខាន់ផងដែរ។ ដោយនៅក្នុងនោះលោកបានសរសេរសាររៀបរាប់បង្ហាញពីអារម្មណ៍សោកស្ដាយ ដែលមិនគួរណាអ្នកមីងទៅលឿនយ៉ាងនេះសោះ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២២កន្លងទៅនេះ លោក ជី ដេវីត ក៏បានបាត់បង់លោកពូម្នាក់ទៅហើយ ចំណែកឆ្នាំ២០២៤នេះ អ្នកមីងក៏លាចាកលោកទៀត។ ទន្ទឹមនឹងនេះ អ្នកគាំទ្របាននាំគ្នាចូលខមិនជាបន្ដបន្ទាប់ ដើម្បីជាការគោរពវិញ្ញាណក្ខន្ធ ក៏ដូចជាបង្ហាញការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង