ក្បាច់គុនល្បុក្កតោខ្មែរ និងគុនសៅលីញ សម្តែងរួមគ្នាបានបង្កើតជាទស្សនីភាពយ៉ាងអស្ចារ្យផ្សព្វផ្សាយទៅកាន់ពិភពលោក

ទស្សនីយភាពមិនធ្លាប់មាន ការសម្តែងក្បាច់គុនល្បុក្កតោខ្មែរ និងគុនសៅលីញ ដែលធ្វើឡើងនៅលើទឹកដ៏អង្គរខេត្តសៀមរាបបានចាប់ផ្តើមហើយ។ តាមរយៈការសម្តែង ហក់លោត វាយតប់ ប្រកបដោយភាពស្វាហាប់ ជាពិសេសសម្តែងនៅទីតាំងឃើញប្រាសាទបាយ័នយ៉ាងច្បាស់ បានបង្កើតជាទស្សនីភាពយ៉ាងអស្ចារ្យ ដែលអ្នកទស្សនាទំាងនៅកន្លែងផ្ទាល់ និងមើលតាមការ Live នៅលើបណ្តាញសង្គម ហាក់ជក់ចិត្តសឹងតែមិនហ៊ានប្រិចភ្នែក។

ពិតប្រាកដណាស់ ការសម្តែង ក្បាច់គុនល្បុក្កតោខ្មែរ និងគុនសៅលីញ នេះគឺធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When Shaolin Meets Bokator At Angkor ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយ រដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាល ខេត្តសៀមរាប។ គោលបំណងចម្បងរបស់កម្មវិធី គឺផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នានៃខេត្តហឺណាន និងខេត្តសៀមរាប ក៏ដូចជាចូលរួមអបអរសាទរដល់ការអនុវត្តយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤» និង«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤»៕

រូបភាពដោយ៖ Meas (Sorphan Meas )

អត្ថបទដែលជាប់ទាក់ទង