យុវជនប្រុសស្រី៣នាក់ជិះម៉ូតូឌុបគ្នាលឿនជ្រុលទៅបុករថយន្តLexusNX200tបើកកាត់ទទឹងផ្លូវបំបែកជាបួនបណ្តាលឲ្យយុវជនម្នាក់ស្លាប់២នាក់ទៀតរងរបួសធ្ងន់
ភ្នំពេញ៖ យុវជនប្រុសស្រី៣នាក់ជិះម៉ូតូម៉ាកscoopyឌុបគ្នាយ៉ាងលឿនដល់ផ្លូវបំបែកជាបួនមិនបង្អង់ក៏ជ្រុលទៅបុកជាមួយនិងរថយន្តម៉ាក LexusNX200tបើកឆ្លងផ្លូវបំបែកជាបួនចំពីមុខចំហៀងខាងឆ្វេងពេញទំហឹងបណ្តាលឲ្យដួលត្រូវរថយន្តមិនទាន់អស់ល្បឿនបុកម៉ូតូកិនជាប់ពីក្រោមអូសទៅបុកផ្ទប់រថយន្ត២គ្រឿងួៀតដែលចត្តនៅមុខផ្ទះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៥៧នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ ៤០២កែងផ្លូវ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បើយោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញ យុវជនប្រុសស្រីចំនួន៣នាក់បានជិះម៉ូតូម៉ាកហុងដាscoopyពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1KE-0939 ជិះឌុបគ្នាតាមបណ្តោយផ្លូវ១៩៩ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿនលុះជិះមកដល់ចំណុចកើតហេតុខាងលើផ្លូវបំបែកជាបួនមិនបង្អង់ក៏ជ្រុលទៅបុក រថយន្តម៉ាក LexusNX200tពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2AV-2807បើកបរដោយបុរសម្នាក់ដែលធ្វើដំណើរតាមបណ្តោយផ្លូវ៤០២ក្នុងទិសដៅពីត្បូងមកជើងហើយបើកឆ្លងផ្លូវបំបែកជាបួនក្នុងល្បឿនលឿនមិនបង្អង់ក៏ម៉ូតូបុកចំពីមុខចំហៀងខាងឆ្វេងយ៉ាងពេញទំហឹងបណ្តាលឲ្យដួលស្របពេលរថយន្តមិនទាន់អស់ល្បឿនបុកកិនពីលើបន្ថែមអូសទៅមុខជាច្រើនម៉ែត្រទៅបុកផ្ទប់និងរថយន្ពលរដ្ឋដែលចត្តនៅមុខផ្ទះលើចិញ្ចើមផ្លូវចំនួន២គ្រឿងបន្ថែមទៀតរងការខូចខាតយ៉ាងដំណំ ចំណែកឯយុជន៣នាក់នោះវិញបានរងរបួសធ្ងន់ធ្ងរទាំង៣នាក់ ត្រូវបានពលរដ្ឋហៅរថយន្តសាមុយមកដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរខណះពេលដឹកបញ្ជូនដល់មន្ទីពេទ្យរុស្សុីអកុសល់ដោយយុវជនម្នាក់រងរបួសធ្ងន់ធ្ងរពេកក៏បានស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យតែម្តងទៅ ចំណែកឯ២នាក់ទៀតកំពុងតែសង្រ្គោះបន្ទាន់នៅឯមន្ទីពេទ្យរុស្សុីផងដែរ។
បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចឃាត់បុរសអ្នកបើករថយន្តយកទៅប៉ុស្តិ៍នគរបាទរដ្ឋបាលសង្កាត់ទំនប់ទឹកសួរនាំបន្តរួចក៏បានទំនាក់ទំនងទៅមន្ត្រីជំនាញចរាចរណ៍ក្រុងបន្តដើម្បីឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុស្ទូចយករថយន្តនិងម៉ូតូខាងលើទៅរក្សារទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឲ្យភាគីម្ចាស់រថយន្តបង្ករនិងភាគីរងគ្រោះចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយ៕
ចំណែកឯសពបច្ចុប្បន្នមិនទាន់ស្គាល់អត្តសញ្ញាណនៅតម្កល់ទុកក្នុងមន្ទីរពេទ្យរុស្ស៊ីរង់ចាំសាច់ញាតិមកទទួលតាមក្រោយ៕