ថៃបានរកឃើញអ្នកឆ្លងកូវីដចំនួន ១០០៤ នាក់, អ្នកស្លាប់ចំនួន ៣ នាក់ និង អ្នកមានអាការរលាក់សួតខ្លាំងជិត ៣០០ នាក់ឯណោះ

កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ ក្រសួងសុខាភិបាលថៃបានប្រាសថា ចន្លោះថ្ងៃចូលឆ្នាំទី ១៤ ដល់ថ្ងៃទី ២០ ថៃបានរកឃើញអ្នកឆ្លងកូវីដចំនួន ១០០៤ នាក់, អ្នកស្លាប់ចំនួន ៣ នាក់ និង អ្នកមានអាការរលាក់សួតខ្លាំងជិត ៣០០ នាក់ឯណោះ។

ជាមួយគ្នានោះដែរ ខាងក្រសួងសុខាភិបានបានបញ្ជាក់បន្ថែមថា ចាប់តាំងពីខែមករាមកទល់ខែមេសា ឆ្នាំ ២០២៤ គេឃើញមានចំនួនអ្នកស្លាប់មានការកើនឡើងជាបន្តបន្ទាប់ ដែលសរុបទៅ ៧២ នាក់, អ្នករលាកសួតខ្លាំង ២៩២ នាក់ និង អ្នកដាក់ខ្យល់ជំនួយដង្ហើមចំនូន ១០១ នាក់។

យ៉ាងណាមិញ ក្រោយជំងឺរាតត្បាតមួយនេះនៅតែមានជាបន្តបន្ទាប់ឥតឈប់ ក្រសួងសុខាភិបាលថៃក៏បានចេញសេក្តីប្រកាសឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និង ថែសុខភាពទាំងអស់គ្នាបន្ថែមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង