យន្តហោះ គ្រឿងទី ១ របស់ Air Asia Cambodiaមានការរចនារូបប្រាសាទអង្គរវត្ត​ និងអក្សរ Cambodia យ៉ាងស្រស់ស្អាត​ ដើម្បីត្រៀមហោះហើរបង្ហាញ និងហោះហើរសាកល្បង

នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៤ តាមរយៈផេកផ្លូវការ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារ ស្វាគមន៍យន្តហោះគ្រឿងទី ១ របស់ Air Asia Cambodia ដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ។

រូបរាងដ៏ស្រស់ស្អាតនៃយន្តហោះ គ្រឿងទី ១ របស់ Air Asia Cambodia នេះផងដែរ មានការរចនារូបប្រាសាទអង្គរវត្ត​ និងអក្សរ Cambodia យ៉ាងស្រស់ស្អាត​ ដើម្បីត្រៀមហោះហើរបង្ហាញ និងហោះហើរសាកល្បង នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ ខាងមុខនេះ ដើម្បីទទួលបានវិញ្ញាបនបត្រ ប្រតិបត្ដិករហោះហើរផ្លូវការ។ រីឯ ការហោះហើរក្នុងស្រុកជាផ្លូវការ នឹងរៀបចំដំណើរការនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៤ ខាងមុខ។

សូមបញ្ជាក់ផងដែរថា កាលវិភាគរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាមួយនេះ នឹងធ្វើការហោះហើរទៅមករវាង ភ្នំពេញ-សៀមរាប ចំនួន ៤ ជើង ក្នុងមួយថ្ងៃ និងទិសដៅទៅមករវាងខេត្តព្រះសីហនុ-សៀមរាប ចំនួន ៤ ជើងក្នុងមួយថ្ងៃផងដែរ ចំណែកឯការហោះហើរក្រៅប្រទេសនឹងចាប់ផ្តើមនាពេលខាងមុខ៕

ប្រភព ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត

អត្ថបទដែលជាប់ទាក់ទង