ដា ដាវ ធ្លាប់តែឃើញភាពជឿជាក់ ពូកែជាច្រើនជំនាញបែរជាសុំចុះចាញ់ស្មាលាធ្វើរឿងមួយនេះ(វីដេអូ)

ពិតណាស់ បើនិយាយពីតារាស្រី ដា ដាវ កំពុងឆក់បានប្រជាប្រិយភាពខ្លាំង ដែលក្តោបតំណែងក្លាយជាតារាបង្ហាញម៉ូដ និង ទូតសុឆន្ទៈឱ្យផលិតផលក្រុមហ៊ុនជាច្រើន ក៏ព្រោះតែទេពកោសល្យ ចំណេះដឹង ជាពិសេស គឺសម្រស់ និង ការតុបតែងខ្លួនយ៉ាងស៊ីវីល័យរបស់នាងតែម្តង។

លើសពីនេះ ស្របពេលដែលកំពុងជោគជ័យ និង មានកេរ្តិ៍ឈ្មោះកាន់តែល្បីនោះ ក្រឡេកទៅមើលជីវិតឯកជនរបស់ ដា ដាវ វិញ ក៏កំពុងតែចាយជីវិតយ៉ាងហាយសូរ មានលុយចាយពេញៗដៃ ប្រើរបស់ប៊្រេនៗ ដើរកម្សាន្តនៅក្រៅប្រទេសរស់នៅក្នុងជីវិតយ៉ាងរីករាយ និង មានក្ដីសុខខ្លាំង។

យ៉ាងណាមិញ ដ្បិតតែពេលនេះ ដាដាវ កំពុងពពោះកូនដំបូងមែន ប៉ុន្តែសង្កេតឃើញថានាងនៅតែមានទីផ្សារខ្លាំងលើវិស័យសិល្បៈ ដែលមានការងារបន្តបន្ទាប់បញ្ចេញរូបភាព Fashion ដ៏ទាក់ទាញដដែលជាមួយកូនក្នុងផ្ទៃ។

ដោយឡែក ថ្មីៗនេះ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងចំពោះ ដាដាវ ដោយធ្លាប់តែឃើញភាពជឿជាក់ ពូកែជាច្រើនជំនាញរបស់នាងលើវិស័យសិល្បៈ ប៉ុន្តែតារាស្រីរូបនេះ បែរជាចុះចាញ់ចំពោះជំនាញមួយរហូតនិយាយស្មាលា គឺនាងមិនមានដុងផ្នែកច្រៀង ខណៈចូលរួមក្នុងកម្មវិធី «The Wall Song Cambodia» បង្ហាញសំនៀងជាលើកទី ១ នាងក៏បានថាជាលើកចុងក្រោយដែរ ព្រោះតែនាងគិតថាខ្លួនច្រៀងមិនពីរោះមិនមានជឿជាក់លើវិស័យនេះទេ។​ ក្នុងនោះ ដាដាវ រៀបរាប់ភ្ជាប់ជាមួយវីដេអូថា ៖ «លើកទីមួយក៏ជាលើកចុងក្រោយដែលច្រៀង ចឹងបងប្អូនទ្រាំស្តាប់ទៅណា»៕


សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង