តារាស្រី សុខ សីឡាលីន កាន់តែបង្ហាញពីស្នេហាយ៉ាងផ្អែមល្ហែមជាមួយគូស្នេហ៍រូបសង្ហា ដែលបង្ហោះរូបភាពជាគូបែបស្និទ្ធស្នាលលើកដំបូងលើទឹកដីអង្គរ
ចំពោះតារាចម្រៀងស្រី សុខ សីឡាលីន មិនត្រឹមតែទទួលបានការចាប់អារម្មណ៍គាំទ្រខ្លាំងក្នុងវិស័យសិល្បៈនោះទេ រីឯជីវិតឯកជនរបស់នាងក៏ត្រូវបានមហាជនចូលចិត្តតាមដានខ្លាំងដែរ ជាពិសេសគឺរឿងរ៉ាវស្នេហារបស់នាង ដែលកាលពីថ្មីៗកន្លងទៅ កញ្ញាបានធ្វើឱ្យអ្នកគាំទ្រផ្ទុះចាប់អារម្មណ៍ខ្លាំង ខណៈបានឃើញបង្ហាញរូបភាពជាគូជាមួយនឹងបុរសរូបសង្ហាម្នាក់នៅវត្តអារាម។
រូបភាពជាគូយ៉ាងសមសួនក្នុងវត្តបែបនេះ ធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនរបស់ សុខ សីឡាលីន ធ្វើការបញ្ចេញមតិព្រោងព្រាតដោយបានសម្ដែងនូវអារម្មណ៍រំភើប និង អ្នកខ្លះធ្វើការសាទរគ្រប់គ្នា ព្រោះអ្នកគាំទ្រភាគច្រើនបានគិតថាអាចជាម្ចាស់បេះដូងរបស់តារាចម្រៀងស្រីរូបនេះ។
យ៉ាងណាមិញ តារាចម្រៀងស្រី សុខ សីឡាលីន កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រច្បាស់ពីទំនាក់ទំនងរវាងនាង និង បុរសរូបសង្ហាជាប៉ូលិសរូបនោះថាជាគូស្នេហ៍នឹងគ្នា ក្រោយពីបានឃើញកញ្ញាបណ្ដើរគ្នាចូលរួមកម្មវិធីមង្គលការតារាចម្រៀង ចំរើន សុភ័ក្រ្ត ដោយបានថតរូបជាគូយ៉ាងស័ក្តិសមគ្នា ធ្វើឱ្យអ្នកគាំទ្ររំភើបអរជំនួសផងដែរ។
ដោយឡែក បន្ទាប់ពីដាច់ចិត្តបើកចំហរចំណងស្នេហ៍ជាសាធារណៈពេញមុខពេញមាត់ ថ្មីៗនេះ ក៏បានឃើញតារាស្រី សុខ សីឡាលីន កាន់តែបង្ហាញពីស្នេហាយ៉ាងផ្អែមល្ហែមជាមួយគូស្នេហ៍រូបសង្ហា ដែលបង្ហោះរូបភាពជាគូបែបស្និទ្ធស្នាលលើកដំបូងលើទឹកដីអង្គរ៕