ដំណឹងដ៏ក្រៀមក្រំ និង គួរឱ្យសោកស្តាយបំផុត សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រដ៏ឆ្នើម លោក សំបូរ មាណ្ណារ៉ា បានទទួលមរណភាពហើយ

ជាដំណឹងដ៏ក្រៀមក្រំ និង គួរឱ្យសោកស្តាយបំផុត ដែលថ្មីៗនេះមានការបង្ហោះថា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រដ៏ឆ្នើម លោក សំបូរ មាណ្ណារ៉ា បានទទួលមរណភាពហើយ ក្រោយសម្រាកព្យាបាលមិនធូរស្បើយ។

តាមរយៈការបង្ហោះរបស់ គណនីហ្វេសប៊ុក Chea Thyrith លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ទើបតែទទួលមរណភាពកាលពីព្រឹកមិញថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ នេះ កាលពីវេលាម៉ោង ៥ និង ៤០ នាទី នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ លោកទទួលមរណភាពនៅក្នុងជន្មាយុ ៦៧ ឆ្នំា ដោយរោគាពាធ។

សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ធ្លាប់ជាគ្រូបង្រៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញលើឯកទេសប្រវត្តិសាស្ត្រតាំងពីឆ្នាំ ១៩៨៣ ក្រោយមកលោកបានប្តូរទៅបង្រៀននៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាចាប់តាំងពីឆ្នាំ ២០០២ មកដល់សព្វថ្ងៃ។ បើគិតមកទល់ពេលនេះ លោកបានបង្រៀនមុខវិជ្ជាប្រវត្តិសាស្ត្រប្រមាណ ៤១ ឆ្នាំមកហើយ។

បច្ចុប្បន្ន សពរបស់លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ដាក់តម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅផ្ទះលេខ ១ ផ្លូវ 5A សង្កាត់សំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង