ភ្លៀងធ្លាក់ខ្លាំងដូចព្យុះ ធ្វើឲ្យទីក្រុងឌូបៃដ៏ទំនើបនេះ បានលិចលង់គ្រប់ទីកន្លែង ប្រជាជននាំគ្នាចលាចល (មានវីដេអូ)

អន្តរជាតិ​៖ កាលពីថ្ងៃពុធ ទី 17 ខែ មេសា កន្លងទៅនេះ ភ្លៀងធ្លាក់មួយមេធំ បានធ្វើឲ្យទីក្រុងឌូបៃ រងការលិចលង់ជាខ្លាំង។ ដោយយោងទៅតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានឲ្យដឹងថា ទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួម នេះជួបភ្លៀងធ្លាក់ខ្លាំងបំផុត ក្នុងរយៈពេល 75 ឆ្នាំ ធ្វើឲ្យមានទឹកជំនាន់ជន់លិចទីក្រុង។

ដោយតំបន់ខ្លះបានកត់ត្រាទឹកភ្លៀងលើសពី 250 មីលីម៉ែត្រ (ប្រហែល 10 អ៊ីញ) ក្នុងរយៈពេលតិចជាង 24 ម៉ោង។ទឹកភ្លៀងដែលបានជន់លិចផ្លូវថ្នល់ និងអគារដែលបាក់បែក គឺមិនធ្លាប់មាននៅក្នុងប្រទេសមជ្ឈិមបូព៌ា ចាប់តាំងពីការកត់ត្រាបានចាប់ផ្តើមនៅឆ្នាំ 1949។

ក្នុងនោះនៅទីក្រុងឌូបៃ គោលដៅទេសចរណ៍ដ៏ពេញនិយម ជើងហោះហើរត្រូវបានលុបចោល ចរាចរណ៍បានបញ្ឈប់ ហើយសាលារៀនត្រូវបានបិទ។យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ភ្លៀង 100មិល្លីម៉ែត្រ (ជិត 4 អ៊ីង) បានធ្លាក់ក្នុងរយៈពេលត្រឹមតែ 12 ម៉ោង កាលពីថ្ងៃអង្គារ បើយោងតាមការសង្កេតអាកាសធាតុនៅអាកាសយានដ្ឋាន។

ក្នុងនោះភ្លៀងបានធ្លាក់យ៉ាងគំហុក និងយ៉ាងលឿន ដែលធ្វើឲ្យអ្នកបើកបរយានយន្តមួយចំនួន ត្រូវបង្ខំចិត្តបោះបង់យានយន្តចោល ខណៈដែលទឹកបានជន់ឡើង ហើយផ្លូវថ្នល់ក្លាយជាទន្លេ។ភ្លៀងធ្លាក់ខ្លាំងបែបនេះ កាន់តែកើតមានជាញឹកញាប់ នៅពេលដែលបរិយាកាសកាន់តែក្តៅ ដោយសារតែការប្រែប្រួលអាកាសធាតុដែលជំរុញដោយមនុស្ស។

បន្ថែមពីនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះអាសន្នរបស់ប្រទេសបាននិយាយថា នៅក្នុងប្រទេសអូម៉ង់ យ៉ាងហោចណាស់មនុស្ស 18 នាក់បានស្លា.ប់នៅក្នុងទឹកជំនន់ភ្លាមៗ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ដែលអ្នកស្លា.ប់បាត់បង់ជីវិតរួមមានសិស្សសាលាផងដែរ។

ប្រភព៖ CNN

 

 

 

អត្ថបទដែលជាប់ទាក់ទង