ផ្ទុះការភ្ញាក់ផ្អើល! Miss Grand Buriram ២០២៤ មកលេងសៀមរាបថតរូបនៅអង្គរវត្ត តែផុសអបអរសង្រាន្តនៅថៃ
នាង Amy Viranya Berry ត្រូវបានមហាជនមួយចំនួនស្គាល់ថាជាបវរកញ្ញានៅប្រទេសថៃម្នាក់ និង ពេលនេះកំពុងកាន់តំណែងជា Miss Grand Buriram ២០២៤ ដែលទើបតែឈ្នះការប្រកួតតំណាងឱ្យខេត្តបុរ៉ីរ័មថ្មីៗនេះ។
ដោយឡែក កាលពីថ្មីៗកន្លងទៅនេះ បវរកញ្ញាជនជាតិថៃរូបនេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងស្រទាប់មហាជន និង អ្នកលេងបណ្តាញសង្គម ដោយកាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៤ ក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនោះ នាង Amy Viranya Berry ជាបវរកញ្ញា Buriram ២០២៤ រូបនេះ បានធ្វើដំណើរមកកម្សាន្តនៅកម្ពុជា ក្នុងទឹកដីដ៏បវរនៃខេត្តសៀមរាបរបស់ខ្មែរ។
អ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើល ចាប់អារម្មណ៍ និង ជាការហួសចិត្តមួយសម្រាប់ដំណើរកម្សាន្តរបស់នាងនោះ គឺក្នុងពេលដែលនាងបានមកកម្សាន្តលេងនៅតំបន់ទឹកដីអង្គរ ពិសេសគឺប្រាសាទអង្គរក្នុងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរនោះ នាង Amy Viranya Berry ដែលជា Miss Grand Buriram ២០២៤ បែរជាធ្វើឱ្យប៉ះពាល់អារម្មណ៍ប្រជាជនខ្មែរជាច្រើន ដោយនាងបានបង្ហោះរូបឈរថតនៅបរិវេណប្រាសាទអង្គរវត្ត និង បានសរសេរខេបសិនថា ៖ « Happy Songkran Happy Thai new year everyone» មានន័យជាភាសាខ្មែរថា «អបអរសាទរសង្ក្រាន្តថៃ» ដែលការបង្ហោះមួយនេះ ពិតធ្វើឱ្យប្រជាជនខ្មែរជាច្រើនបានសម្តែងក្តីមិនពេញចិត្ត និង បានបញ្ចេញមតិថានាងមិនឱ្យតម្លៃម្ចាស់ផ្ទះ ឬ ប្រទេសដែលនាងបានធ្វើដំណើរមកកម្សាន្ត៕