ខេត្តកំពង់ចាម ឈរនៅចំណាត់ថ្នាក់លេខ ១ ទទួលបានភ្ញៀវទេសចរច្រើនជាងខេត្តដទៃ ប្រមាណជាង ៣ លាននាក់
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ប្រជាជនពលរដ្ឋបានធ្វើដំណើរកម្សាន្តទៅតាមបណ្ដាខេត្តផ្សេងៗនៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះ ខេត្តកំពង់ចាម ឈរនៅចំណាត់ថ្នាក់លេខ ១ ទទួលបានភ្ញៀវទេសចរច្រើនជាងខេត្តដទៃ ពោលគឺប្រមាណជាង ៣ លាននាក់។
យោងតាមរបាយការណ៍មន្ទីរទេចរណ៍រាជធានី ខេត្ត ដែលប្រកាសដោយក្រសួងព័ត៌មានបានឱ្យដឹងពី របាយការណ៍ស្ថិតិទេសចរណ៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល ០៣ថ្ងៃ ត្រូវនឹងថ្ងៃទី ១៣-១៥ ខែមេសា ឆ្នាំ២០២៤ ដូចខាងក្រោម ៖
– ទេសចរជាតិ ប្រមាណ ១៣.២៧៧.៥៥៦ នាក់
– ទេសចរបរទេស ប្រមាណ ៨១.៧៤៥ នាក់
* រាជធានី ខេត្ត ដែលទទួលបានទេសចរច្រើនជាងគេទាំង ៥ រួមមាន ៖
១. កំពង់ចាម
– ទេសចរជាតិ ប្រមាណ ៣.៤៣១.២២៤ នាក់
– ទេសចរបរទេស ប្រមាណ ៣៥៦ នាក់
២. កំពង់ស្ពឺ
– ទេសចរជាតិ ប្រមាណ ១.២៣៣.២៩៥ នាក់
– ទេសចរបរទេស ប្រមាណ ១.២៤៣ នាក់
៣. បាត់ដំបង
– ទេសចរជាតិ ប្រមាណ ១.០៧១.៥៥៥ នាក់
– ទេសចរបរទេស ប្រមាណ ១.៦៤១ នាក់
៤. ព្រៃវែង
– ទេសចរជាតិ ប្រមាណ ១.០១៤.៦០៦ នាក់
– ទេសចរបរទេស ប្រមាណ ៣៣ នាក់
៥. សៀមរាប
– ទេសចរជាតិ ប្រមាណ ៩៤៣.០០០ នាក់
– ទេសចរបរទេស ប្រមាណ ១២.៩៩១
រូបភាព៖ ទូរទស្សន៍ជាតិ ខេត្តកំពង់ចាម