សេដ្ឋិនីអចលនទ្រព្យវៀតណាម ជាប់ក្តីឆបោកលុយជាង ១២ ពាន់លានដុល្លារ ត្រូវតុលាការសម្រេចកាត់ទោសប្រហ-ា..រជីវិតហើយ
កាលពីឆ្នាំ ២០២២ កន្លងទៅ លោកស្រី Trương Mỹ Lan វ័យ ៦៦ ឆ្នាំ ដែលជាម្ចាស់ក្រុមហ៊ុមអលចនទ្រព្យធំមួយនៅវៀតណាម ត្រូវបានរកឃើញថាជាមេខ្លោងក្នុងការឆបោកបន្លំឯកសារជាច្រើនករណី ក្នុងការដកលុយពីធនាគារបានរហូតដល់ទៅជាង ១២ ពាន់លានដុល្លារ។
Trương Mỹ Lan ត្រូវបានគេទាមទារឱ្យមានការកាត់ទោសប្រហារជីវិតផងដែរ ព្រោះរឿងក្តីនេះគឺជាក្តីឆបោកដ៏ធំមួយនៅក្នុងប្រវត្តិសាស្រ្តវៀតណាម ដែលមានមនុស្សរាប់ម៉ឺននាក់បានខូចខាត ព្រមទាំងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចក្នុងប្រទេស។
ក្រោយពីដំណើរការក្តីអស់ជាច្រើនខែ កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ ខាងតុលាការកុម្មុយនីសវៀតណាម បានសម្រេចដាក់ទោសប្រហារជីវិតទៅលោកស្រីហើយ ដោយចាក់ថ្នាំសម្លាប់។ ក្នុងនោះដែរ អ្នកដែលឃុបឃិតទាំងប៉ុន្មាន ក៏ត្រូវបានគេកាត់ទោសដូចគ្នា ដែលមានចាប់ពីការពិន័យជាប្រាក់ និង ការជាប់ពន្ធធនាគាររាប់ឆ្នាំ រហូតដល់មួយជីវិតទៀត។ ក្នុងនោះ គឺមានស្វាមីរបស់លោកស្រីផ្ទាល់ និង មានក្មួយម្នាក់ទៀតផងដែរ៕