អ្នកនាង ចន ច័ន្ទលក្ខិណា និយាយពីបរិវេណផ្ទះម្ចាស់ប្រ៊េន Lakamo ធ្វើឱ្យចោរអាចចូលដល់ក្នុងផ្ទះបាន(វីដេអូ)

រឿងរ៉ាវនៃការស្លាប់របស់ស្វាមី អ្នកនាង មាស ចាន់ដាលីន ដែលជាម្ចាស់ប្រ៊េនក្រុមហ៊ុន Lakamo ដែលបានទទួលមរណភាព ក្រោយជួបហេតុការណ៍ចោរចូលប្លន់ក្នុងផ្ទះ កាលពីយប់ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ នៅតែធ្វើឱ្យមហាជនចាប់អារម្មណ៍មិនទាន់បាត់នៅឡើយ។

បើតាមការរាប់រៀបរបស់អ្នកនាង ចន ច័ន្ទលក្ខិណា តាមរយៈកាលឡាយវីដេអូកាលពីយប់ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ អ្នកនាងបាននិយាយថា ៖ «សម្រាប់បុរីនៅផ្លូវជាតិលេខ ៦ A នៅឆ្ងាយពីក្រុង ហើយបើនិយាយពីសន្តិសុខដែលនៅប្រចាំការក្នុងបុរីមានមែន តែនៅមិនទាន់ពេញលេញនៅឡើយទេ ដោយសារតែផ្ទះរបស់គាត់ទើបសង់រួច ដូចនេះនៅម្ដុំដែលគាត់រស់នៅគឺមានតែផ្ទះគាត់តែមួយប៉ុណ្ណោះ»។

អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបន្តនិយាយបន្ថែមទៀតថា ៖ «នៅខាងក្រោយផ្ទះគឺជាវាលខ្សាច់ នៅមិនទាន់មានរបងការពារសុវត្ថិភាពឱ្យបានត្រឹមត្រូវនៅឡើយទេ» ចំពោះរឿងកាមេរ៉ាសុវត្ថិភាពនៅក្នុងផ្ទះវិញ អ្នកនាង ចន ច័ន្ទលក្ខិណា សូមមិននិយាយ ឬ ធ្វើការបកស្រាយអ្វីទាំងអស់»៕

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ

អត្ថបទដែលជាប់ទាក់ទង