ក្តៅៗ ធ្លាយវីដេអូម្ចាស់ប្រ៊េន Lakamo បានទូរស័ព្ទទៅ Love Riya និយាយគ្នាពេលកំពុងកើតហេតុ រឿងរកលុយ ២០ ម៉ឺនដុល្លារឱ្យចោរ(វីដេអូ)

នៅរសៀលថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤ នេះ តាមរយៈគណនី Lakamo សំឡីជូតមុខ បានទម្លាយនូវវីដេអូថតសំឡេង ដែលម្ចាស់ប្រេន Lakamo បានទាក់ទងទៅកាន់អ្នកនាង Love Riya កំឡុងពេលកើតហេតុ ក្នុងករណីប្លន់ទ្រព្យសម្បត្តិឆក់យកជីវិតលោក ឈួរ ឈុនហួរ ជាស្វាមី ដែលបានកើតឡើងកាលពីយប់ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ កើតឡើងនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមរយៈវីដេអូប្រមាណ ៨ នាទី ដែលបង្ហោះដោយម្ចាស់គណនីខាងលើ បានបង្ហាញពីកិច្ចសន្ទនាតាមរយៈវីដេអូខល ដែលក្នុងនោះម្ចាស់ប្រ៊េន Lakamo បានខលខ្ចីប្រាក់អ្នកនាង Love Riya ចំនួន ២០ ម៉ឺនដុល្លាសិនដើម្បីឱ្យចោរ និង ប្រាប់កុំឱ្យដំណឹងនេះដឹងដល់អ្នកណាទាំងអស់ ដោយសារតែចោរដឹងនឹងមិនទុកជីវិតឱ្យពួកគាត់ទាំង ១២ នាក់នោះឡើយ។

ក្នុងនោះផងដែរ ម្ចាស់ប្រ៊េន Lakamo ក៏បានបង្ហាញទិដ្ឋភាពជនរងគ្រោះទាំង ១២ នាក់កំពុងអង្គុយនៅក្នុងបន្ទប់មួយ ខណៈសពប្ដីនៅខាងក្រៅជាមួយនឹងចោរ ដែលបានចូលប្លន់កំឡុងម៉ោង ១០ យប់ និង ចាំយកលុយពីម្ចាស់ប្រ៊ន Lakamo ដើម្បីរត់។

សូមបញ្ជាក់លម្អិតផងដែរថា ករណីដែលនាំឱ្យបាត់បង់ជីវិត លោក ឈួរ ឈុនហួរ នេះគឺកើតឡើងនៅប្រហែលម៉ោង ១១ យប់ (វេលាកើតហេតុ) ដែលជនដៃដល់បានផ្លោះរបងចូលផ្ទះវីឡាជនរងគ្រោះ ហើយយកកាំភ្លើងភ្ជង់អ្នកបើកបរនៅខាងក្រោម ដើម្បីឱ្យនាំជនដៃដល់ទៅបន្ទប់ជនរងគ្រោះ។ លុះពេលទៅដល់ ជនដៃដល់បានធ្វើសកម្មភាពគំរាមមនុស្សនៅក្នុងផ្ទះ និងលោក ឈួរ ឈុនហួរ ស្វាមីម្ចាស់ផលិតផល Lakamo ហើយក៏បាញ់លោកមួយគ្រាប់ចំក្បាលផ្នែកខាងក្រោយ បណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗតែម្ដង។

ក្រោយបាញ់សម្លាប់បុរសជាម្ចាស់ផ្ទះ តាមប្រភពបានបញ្ជាក់ថា ជនដៃដល់បានជំរិតឱ្យជនរងគ្រោះ យកលុយមកប្រគល់ឱ្យខ្លួនចំនួន ២០ ម៉ឺនដុល្លារ ខណៈការធ្វើសកម្មភាពរបស់ជនដៃដល់ គឺស្ថិតនៅក្នុងផ្ទះជនរងគ្រោះ បានបន្ដរហូតដល់ព្រឹកម៉ោងប្រមាណ ៧ ថ្ងៃទី ១១ ខែមេសា ទើបហេតុការណ៍នេះ បានដឹងដល់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ចេញទៅអន្ដរាគមន៍ និងបង្ក្រាបជនដៃដល់ ស្របពេលដែលពេលឃើញកម្លាំងអាវុធហត្ថទៅដល់ និងកំពុងឡោមព័ទ្ធផ្ទះនោះ ជនដៃដល់ទំនងអស់ផ្លូវដើម្បីតស៊ូក៏បាញ់សម្លាប់ខ្លួនឯងតែម្ដង។ ចំពោះហេតុការណ៍ដ៏រន្ធត់នេះ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ កំពុងស្ថិតនៅទីតាំងផ្ទះកើតហេតុខាងលើ ហើយកំពុងធ្វើការស្រាវជ្រាវ និងសួរនាំជនរងគ្រោះនៅក្នុងផ្ទះសរុប ១២ នាក់ តាមនីតិវិធីជំនាញ៕

សូមទស្សនាវីដេអូនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង