ចាប់ពីថ្ងៃនេះដល់ថ្ងៃចូលឆ្នាំទី ១ នៅតំបន់មួយនេះ អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ ខ្យល់កន្ត្រាក់
ក្រសួងធនធានទឹក និង ឧតុនិយម នៅព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ឱ្យបានដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និង សមុទ្រចិនខាងត្បូង។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៤ មានលក្ខណៈដូចតទៅ ៖
១. តំបន់វាលទំនាប
-សីតុណ្ហភាពអប្បបរមា ២៦°C និង សីតុណ្ហភាពអតិបរមា ៣៧°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និង ទិសនិរតី មានល្បឿនមធ្យម ២ ម៉ែត្រ/វិនាទី។
២. តំបន់ខ្ពង់រាប
-សីតុណ្ហភាពអប្បបរមា ២៦°C និង សីតុណ្ហភាពអតិបរមា ៣៩°C។ ខ្យល់បក់មកពីទិសបស្ចិម និង ទិសនិរតី មានល្បឿនមធ្យម ២,៥ ម៉ែត្រ/វិនាទី។
៣. តំបន់មាត់សមុទ្រ
-សីតុណ្ហភាពអប្បបរមា ២៥°C និង សីតុណ្ហភាពអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម ៣ ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី ៣%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និង កម្ពស់មធ្យមអតិបរមា ១,៥០ ម៉ែត្រ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖