តារាស្រី រចនា រ៉ាវ៉ាឌី បានបង្ហោះសារភ្លាមៗ ប្រាប់ដល់មហាជន និង អ្នកស្គាល់នាងពីករណីមានគេបន្លំយករូបថតនាង ទៅបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដើរខ្ចីលុយគេ
នៅរសៀលថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៤ នេះ តារាស្រី រចនា រ៉ាវ៉ាឌី បានបង្ហោះសារភ្លាមៗ ប្រាប់ដល់មហាជន និង អ្នកស្គាល់នាងពីករណីមានគេបន្លំយករូបថតនាង ទៅបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដើរខ្ចីលុយគេ។
ក្នុងនោះ រចនា រ៉ាវ៉ាឌី បានរៀបរាប់ថា៖ «ជម្រាបសួរបងប្អូនទាំងអស់គ្នា មិញនេះមានបងប្អូន ដែលស្គាល់ខ្ញុំ ពីរបីនាក់គាត់បានខលមកប្រាប់ខ្ញុំថា មានគេយកឈ្មោះខ្ញុំ និង រូបថតខ្ញុំយកទៅដើរខ្ចីលុយគេ ហើយទាំងដែល acc នេះជា acc fan របស់ខ្ញុំហើយធ្លាប់ឆាតលេងជាមួយខ្ញុំដូចគ្នា។ ខ្ញុំមិនដឹងថាគាត់មានបំណងអីទេ ដូច្នេះហើយខ្ញុំសុំការពារខ្លួនឯងហើយ និង ការពារអ្នក ដែលស្គាល់ខ្ញុំទាំងអស់ជាងមុនសិនសូមកុំឱ្យលុយអ្នកណាគេខ្ចីទាំងអស់ ព្រោះតែខ្ញុំមិនបានខ្វះលុយដល់ថ្នាក់ដើរខ្ចីលុយគេទេ។ សូមមានការប្រុងប្រយ័ត្នទាំងអស់គ្នាអរគុណ»។
គួរជម្រាបថា account fb ដែលបន្លំធ្វើជាកញ្ញា រចនា រ៉ាវ៉ាឌី គឺមានឈ្មោះថា Rachana Ravady Ng និង ធ្លាប់ជាអ្នកគាំទ្រ ឆាតលេងឆ្លងឆ្លើយនឹងនាងថែមទៀត៕