អ្នកគាំទ្រចាប់អារម្មណ៍ និង សរសើរពីជីវិតប្ដីប្រពន្ធដ៏មានសុភមង្គលរបស់អ្នកនាង សុគន្ធ និសា ខណៈបានឃើញសកម្មភាពដ៏កម្ររបស់អ្នកនាង និង ស្វាមី(វីដេអូ)
គិតមកដល់ពេលនេះ រយៈពេលប្រមាណជិត ៧ ឆ្នាំហើយ ដែលតារាចម្រៀងស្រីជួរមុខអ្នកនាង សុគន្ធ និសា បានរៀបការសាងគ្រួសារជាមួយស្វាមីលោក ពៅ សម្បត្តិ កាលពីចុងឆ្នាំឆ្នាំ ២០១៧ កន្លងទៅ។
ជាការពិត មហាជនអ្នកគាំទ្រតាមដានពីជីវិតឯកជនរបស់តារាចម្រៀងស្រីរូបនេះ ធ្លាប់បានសង្កេតឃើញហើយថាទោះជាយូរៗម្តងក្តី សុគន្ធ និសា បានបង្ហាញពីភាពផ្អែមល្ហែមរបស់នាង និង ស្វាមី នៅលើបណ្តាញសង្គមមែន ប៉ុន្តែជីវិតប្ដីប្រពន្ធរបស់អ្នកនាងពិតជាមានសុភមង្គលខ្លាំងណាស់។
ជាក់ស្ដែង ថ្មីៗកន្លងទៅនេះ កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ និង សរសើរពីជីវិតប្ដីប្រពន្ធដ៏មានសុភមង្គលរបស់អ្នកនាង សុគន្ធ និសា ខណៈបានឃើញសកម្មភាពដ៏កម្ររបស់អ្នកនាង និង ស្វាមី ជាពិសេសទង្វើដ៏ផ្អែមល្ហែមរបស់ស្វាមីតារាស្រីរូបនេះក្នុងពិធីជប់លៀងមង្គលការមួយ ដោយបានបង្ហាញក្ដីស្រឡាញ់រាំឱបភរិយាពីក្រោយ ស្ដែងពីការថ្នាក់ថ្នមយកចិត្តភរិយាមើលទៅមានក្ដីសុខខ្លាំង៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖