បុរសម្នាក់ លោតពីលើអគារជាន់ទី៣ បណ្ដាលឱ្យស្លាប់ភ្លាមៗ ស្ថិតក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ភ្នំពេញ៖ កាលពី ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៣ បុរសម្នាក់វ័យកណ្តាលម្នាក់ត្រូវបានកូនប្រុសប្រទះឃើញស្លាប់ហើយសង្ស័យថា គាត់បានលោតសម្លាប់ខ្លួនពីលើជាន់ទី៣ បន្ទាប់ពីជំងឺសរសៃប្រសាទបានរើឡើង នៅខាងក្រោយវត្តសំរោងអណ្តែត ក្នុងភូមិ គោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរសរូបនោះ ឈ្មោះយឿ យឿន អាយុ៤៧ឆ្នាំ ជាអ្នកបើកបររថយន្ត មានស្រុកកំណើត ភូមិត្រពាំងភ្លោះ ឃុំជ្រៃធំ រមាហែក ស្វាយរៀង ។
កូនប្រុសសពបានអោយដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានទូរស័ព្ទទៅឪពុក ក្នុងគោលបំណងដើម្បីសួរនាំរថយន្ត ប្រុងយកទៅដឹកទំនិញ តែទូរស័ព្ទចូលមិនលើក ក៏បានធ្វើដំណើរទៅផ្ទះឪពុកស្នាក់នៅជាមួយថៅកែក្រណាត់ និងបានដើររកស្រាប់តែប្រទះឃើញ ឪពុកដេកនៅក្នុងដីឡូតិ៍ក្បែរជញ្ជាំងផ្ទះផ្នែកខាងត្បូងរួចក៏បានបីយកចេញមកមុខផ្ទះ ដើម្បីហើយទាក់ទងរថយន្តសាម៉ុយ ប្រុងបញ្ជូនទៅសង្គ្រោះតែគ្រូពេទ្យ ថា ស្លាប់បាត់ទៅហើយ។ តាមកូនប្រុសរូបនោះបានអោយដឹងទៀតថា ឪពុករបស់ខ្លួន មានជំងឺសរសៃប្រសាទជាច្រើនឆ្នាំមកហើយ ។ រយៈពេលចុងក្រោយគាត់លេបថ្នាំបានធូរស្រាល តែនៅថ្ងៃបុណ្យភ្ជុំបិណ្ឌបានទៅលេងស្រុកផឹកស្រា និងបានត្រឡប់មកភ្នំពេញវិញបាន១ថ្ងៃ។ នៅល្ងាចថ្ងៃទី១៨ ខែតុលា ឪពុកចេះតែឈឺក្បាល ក៏បានទិញថ្នាំចំនួន២បន្ទះទុកលេបបណ្តោះអាសន្នទំរាំបានទៅពេទ្យបើកថ្នាំសរសៃប្រសាទ៕