សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ណែនាំអោយ បន្តយកចិត្តទុកដាក់ព្រមទាំងចូលរួមគាំទ្រ និងអនុវត្តឱ្យបានម៉ត់ចត់ក្នុងការកែលម្អការ ជ្រើសរើសមន្ត្រីចូលបម្រើការងារ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ណែនាំអោយ បន្តយកចិត្តទុកដាក់ព្រមទាំងចូលរួមគាំទ្រ និងអនុវត្តឱ្យបានម៉ត់ចត់ក្នុងការកែលម្អការ ជ្រើសរើសមន្ត្រីចូលបម្រើការងារ ក្នុងរដ្ឋបាលសាធារណៈប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព តាមរយៈការរៀបចំការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការដែលរាជរដ្ឋាភិបាលបានផ្ដល់គោលការណ៍អនុញ្ញាត ផ្អែកលើ និយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីសម្រាប់ក្រសួង ដោយធានាឱ្យបានទំនុកចិត្តពីសាធារណជន ដោយប្រើពាក្យស្លោក « ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»
ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ៕