ឯកឧត្ដមឧត្ដមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានព្រមានចាត់វិធានការច្បាប់ ចំពោះក្មេងទំនើងដែលប្រមូលផ្ដុំគ្នា
ភ្នំពេញ ៖ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានព្រមានចាត់វិធានការច្បាប់ចំពោះក្មេងទំនេីងដែលប្រមូលផ្ដុំគ្នាប្រព្រឹត្តិអំពើពាលាអាវាសែតាមដងផ្លូវសាធារណៈ ។
ការចេញមកព្រមានរបស់ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ជួន ណារិន បានធ្វើឡេីងបន្ទាប់ពីក្មេងទំនើងជាច្រើនក្រុមបានជិះម៉ូតូតាមដងផ្លូវចាប់ក្មេងស្រីប៉ាតម្សៅ ចាប់ថេីប បៀតបៀនរាងកាយ ។ ល ។ យ៉ាងអនាធិបតេយ្យបំផុត ។
សូមអាណាព្យាបាល ឬ ឪពុកម្ដាយ មេត្តា អប់រំ កូនចៅផង ប្រយ័ត្នជាប់ខ្នោះអត់ បានដេីរលេងចូលឆ្នាំនឹងគេ ៕