ខឹងប្រពន្ឋមិននៅផ្ទះ យកពូថៅកាប់បំផ្លាញទ្រព្យសម្បត្តិ សមត្ថកិច្ចឃាត់ខ្លួននៅស្រុកសំរោងទង

កំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីរូបគេខឹងប្រពន្ឋមិននៅផ្ទះហើយយកពូថៅដៃទៅកាប់បំផ្លាញទ្រព្យសម្បិត្តឪពុក។

ឃាត់ខ្លួនធ្វើឡើងកាលពី យប់ ថ្ងៃទី១ខែមេសាឆ្នាំ២០២៤ ស្ថិតក្នុងកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលប្រើអំពើហិង្សានោះមានឈ្មោះណែម ផានុន មានអាយុ២៥ឆ្នាំរស់នៅក្នុងភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ។ត្រូវបានឪពុកឈ្មោះ ណែម នៀង ភេទប្រុស អាយុ៥៤ឆ្នាំ នៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង បានដាក់ពាក្យបណ្តឹងជនសង្ស័យខាងលើត្រូវជាកូនបង្កើត បទប្រើអំពើហិង្សាក្នុងគ្រួសារ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ដោយសារជនសង្ស័យបានយកពូថៅវាយកញ្ចក់ទ្វាផ្ទះអស់ចំនួន១ផ្ទាំង កង្ហាល១ និងចានបាយ។

ក្រោយពីទទួលពាក្យបណ្តឹង កម្លាំងជំនាញស្រុក សហការជាមួយប៉ុស្តិត្រពាំងគង បានឃាត់ឈ្មោះ ណែម ផានុន មកសាកសួរហើយជនសង្ស័យ នឹងបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកពូថៅវាយ និងគប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះពិតប្រាកដមែន មូលហេតុ ខឹងប្រពន្ធដើរទៅផ្ទះអ្នកជិតខាង។
ករណីនេះជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង