អស្ចារ្យណាស់! ប្រាសាទអង្គវត្តបានដាក់បង្ហាញក្នុងសួនកម្សាន្តយក្សមួយនៅម៉ាឡេស៊ី

Legoland Malaysia Resort គឺជាសួនកម្សាន្តយក្សដ៏អស្ចារ្យមួយស្ថិតនៅទីក្រុង Iskandar Puteri ប្រទេសម៉ាឡេស៊ី។ សួនកម្សាន្តនេះគឺជាសួនបើកដំបូងគេនៅអាស៊ី ខណៈដែលវាជាសួនកម្សាន្តទី ៦ របស់ Legoland ដែលមាននៅក្នុងពិភពលោក។

សួនកម្សាន្ត Legoland Malaysia Resort មានការពេញនិយមខ្លាំងទាំងសម្រាប់ក្មេងៗ និងមនុស្សធំ ទីនេះមានបំពាក់ឧបករណ៍ជិះកម្សាន្តរហូតដល់ទៅ ៤០ ព្រមជាមួយការកម្សាន្តដ៏ទាក់ទាញជាច្រើនទៀតរាប់មិនអស់។ យ៉ាងណាមិញ ថ្មីៗនេះ សួនកម្សាន្ត Legoland Malaysia Resort ទើបតែបានបង្ហាញនូវការកម្សាន្តថ្មីមួយទៀតនៅក្នុងទីតាំងរបស់ខ្លួន នោះគឺ MINILAND Asia ដែលជាទីប្រមូលផ្តុំទៅដោយរូបផ្គុំបង្ហាញពីកន្លែងអស្ចារ្យនានានៅតំបន់អាស៊ី។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ នៅក្នុង MINILAND Asia ក៏មានរូបផ្គុំប្រាសាទអង្គរវត្តដែលជាទីអច្ឆរិយនៃប្រទេសកម្ពុជាយើងផងដែរ។ តាមរយៈគេហទំព័រ Legoland Malaysia Resort រូបផ្គុំនេះមិនត្រឹមតែបង្ហាញឱ្យឃើញតែរូបរាងប្រាសាទប៉ុណ្ណោះទេ តែអ្នកចូលលេងក៏អាចចុចប៊ូតុងដើម្បីបានឃើញរូបផ្គុំមានសកម្មភាព មានសំឡេង ដែលបង្ហាញពីភាពរុងរឿងនៃសិល្បៈអត្តសញ្ញាណផងដែរ។

អត្ថបទដែលជាប់ទាក់ទង