ជូរី ល្អហួស បាននាំយកជ័យជម្នះជាម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រកួតបវរកញ្ញាយុវតីឆ្នើមលំដាប់ពិភពលោក
កាលពីថ្មីៗនេះ បវរកញ្ញា យុវតី តំណាងប្រទេសកម្ពុជា ជូរី ល្អហួស បាននាំយកជ័យជម្នះជាម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រកួតបវរកញ្ញាយុវតីឆ្នើមលំដាប់ពិភពលោក ដែលចូលរួមដោយបវរកញ្ញាជាច្រើននាក់តំណាងឲ្យប្រទេសផ្សេងៗគ្នាក្នុងសកលលោក។
ពិតជាមិនខកបំណងដែល បវរកញ្ញា វ័យក្មេងរូបនេះ បានក្លាយជាម្ចាស់ជ័យលាភីលំដាប់ពិភពលោក ដែលនាងមានសមត្ថភាព ទេពកោសល្យ មិនត្រឹមតែក្នុងវិស័យដើរម៉ូតនោះទេ ល្អហួស មានដុងខាងសម្ដែង ច្រៀង រាំ និង ពិសេស គឺ ចេះរាំរបាំយ៉ាងស្ទាត់ជំនាញទៀតផង។
ក្រោយពីទទួលដំណឹងនេះហើយ មហាជននាំគ្នាចូលរួមអបអរតាមរយៈបណ្ដាញសង្គម បង្ហាញពីក្ដីរំភើប ដែលកូនខ្មែរមានសមត្ថភាពអស្ចារ្យដណ្ដើមយកបានមកុដ ក្លាយម្ចាស់ជ័យលាភីលំដាប់ថ្នាក់ពិភពលោក ស្ដារមុខមាត់ប្រទេសជាតិមាតុភូមិ គួរឲ្យកោតសរសើរអស់ពីចិត្ត។
គួរបញ្ជាក់ផងដែរថា ជូរី ល្អហួស មានវ័យត្រឹមតែ១៤ឆ្នាំប៉ុណ្នោះ ដែលនាងបានទៅប្រលងកម្មវិធី Miss Pre-Teen Junior Idol Worl ដែលប្រារព្ធឡើងនៅទឹកដីប្រទេសថៃ ហើយត្រឡប់មកវិញជាមួយនឹងជ័យជម្នះជូនមហាជននៃប្រទេសកម្ពុជា៕