កម្លាំងសមត្ថកិច្ច ផ្នែកជំនាញព្រហ្មទណ្ឌ ចុះបង្ក្រាបជនសង្ស័យ ២នាក់..ពីបទលួចមានស្ថានទម្ងន់ទោស….
នៅថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៤ ដោយទទួលបានបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនិងលោក ឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌនិងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក វិរះសេនីយ៍ឯក ហួរ ម៉េងវ៉ាង ជាអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌបានសហការណ៍ជាមួយអធិការដ្ឋាននគរបាលខណ្ឌមានជ័យធ្វេីការស្រាវជ្រាវបង្រ្កាបករណី លួចមានស្ថានទម្ងន់ទោស ដោយ យោងតាមកាំមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យធ្វើសកម្មភាព កាប់គាស់ទម្លុះទម្លាយរបងផ្ទះប្រជាពលរដ្ឋ យកម៉ូតូបានចំនួន០៤គ្រឿង.។
ដែលស្ថិតនៅត្រង់ចំណុចផ្ទះជួលលេខ២១៨A ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាយប់ម៉ោងប្រហែល០១:៣០នាទីរំលងអាធ្រាត ឈានចូលយប់ទី២៩ ខែមិនា ឆ្នាំ២០២៤.
ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដេីម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕