ផ្ទុះការសរសើរ! ជី ដេវីដ និង ភរិយា នាំ Dj Soda ទៅសួរសុខទុក្ខខដល់ក្មេងៗរងការរំលោភបំពាននៅអង្គការ Afesip Cambodia ជាថ្មីម្តងទៀត

កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក កំពុងផ្ទុះការសរសើរដល់តារាប្រុសស្រី លោក ជី ដេវីត និង ភរិយា គឺអ្នកនាង ទេព បូព្រឹក្ស ដែលបានចុះទៅសួរសុខទុក្ខដល់ក្មេងៗរងការរំលោភបំពាននៅអង្គការ Afesip Cambodia ជាថ្មីម្តងទៀត។

អ្វីដែលកាន់តែចាប់អារម្មណ៍ លោក ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស ក៏បាននាំ Dj ល្បីឈ្មោះវៀតណាម គឺ Dj Soda ទៅចូលរួមជាមួយគ្នាផងដែរ ដោយបានជួបជាមួយក្មេងស្រីរងគ្រោះជាច្រើនរូប។

ក្នុងការទៅជួបក្មេងៗនៅអង្គកា Afesip Cambodia ជាលើកទី ១ និង បានស្តាប់នូវរឿងរ៉ាវជាច្រើន ហាក់ធ្វើឱ្យ Dj Soda ទប់ចិត្តមិនជាប់ មានក្តីអាណិតយំយ៉ាងសស្រាក់។ លើសពីនោះ មិនត្រឹមតែទៅសួរសុខទុក្ខទេ Dj Soda និង លោក ជី ដេវីត ព្រមទាំង អ្នកនាង ទេព បូព្រឹក្ស ក៏បានផ្តល់ថវិកា ៦ ពាន់ដុល្លារ ជូនដល់អង្គការ Afesip Cambodia ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង