អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានចែករំលែកនូវពាក្យស្លោកដ៏មានន័យ ដែលបង្ហាញអំពីការធ្វើបុណ្យដែលយើងគួរតែគិតពិចារណា
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាបុគ្គលគំរូ និងជាបុគ្គលដ៏មានឥទ្ធិពលមួយរូបនៅក្នុងសង្គម។ លោកតែងតែចែករំលែកនូវអ្វីដែលជាចំណេះដឹង ជាគន្លឹះ និងជាការលើកទឹកចិត្តទៅកាន់ធនធានជំនាន់ថ្មី។ ជាក់ស្តែង ថ្មីៗនេះ លោកបានចែករំលែកនូវពាក្យស្លោកដ៏មានន័យ ដែលបង្ហាញអំពីការធ្វើបុណ្យដែលយើងគួរតែគិតពិចារណាផងដែរ។
លោកបានលើកឡើងថា៖ «ធ្វើបុណ្យចំពោះជីដូនជីតា ឪពុកម្ដាយ បងប្អូន អ្នកមានគុណ ខ្លួនឯង ប្ដីប្រពន្ធ កូនចៅ និងអ្នកនៅជុំវិញដែលមើលឃើញនឹងភ្នែក ទើបវាមានន័យ មុននឹងធ្វើបុណ្យទៅខាងក្រៅ»។
យ៉ាងណាមិញ ចំពោះការធ្វើបុណ្យរបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី វិញ លោកបានបង្ហោះសារមួយទៀតដែរថា៖ «ចំពោះខ្ញុំ ការធ្វើបុណ្យធ្វើទានមាន ៣ ប្រភេទ៖ ទី១ ធ្វើការពារកុំឱ្យបាប ព្រោះកំពុងសាងបាប, ទី២ ធ្វើលាងបាប ព្រោះបានសាងបាបរួចហើយ, ទី៣ ធ្វើដោយទឹកចិត្តសប្បុរសធម៌ពីធម្មជាតិ មិនថាតិចឬច្រើនក្ដី វាជាសន្ដានចិត្ត»៕