ថ្ងៃនេះប្រកួតឈុតតំណាងជាតិ និង រាំរបាំអប្សរានៅថៃ ល្អហួស បានបង្ហោះសាររំភើបចិត្តដល់ថ្នាក់ស្រក់ទឹកភ្នែក

បើគិតមកដល់ពេលនេះ រយៈពេល ៣ ថ្ងៃមកហើយ ដែល ជូរី ល្អហួស និង យុវតីបវរកញ្ញា ២ រូប ផ្សេងទៀត បានចាកចេញពីមាតុប្រទេសទៅកាន់ប្រទេសថៃតំណាងឱ្យកម្ពុជាចូលរួមប្រកួតកម្មវិធី Junior Idol World 2024។

ក្នុងនោះ រយៈពេលប៉ុន្មានថ្ងៃមកនេះ ល្អហួស ក៏បានបង្ហាញសកម្មភាពជាច្រើនរួមនឹងបេក្ខភាពមកពីប្រទេសជាច្រើនហើយដែរ ក្នុងនោះក៏រួមមានការបំពាក់ឈៀង និង វគ្គ Interview ជាដើម។

ដោយឡែក នៅថ្ងៃទី ៣០ ខែមីនា​ ឆ្នាំ ២០២៤ នេះ វគ្គប្រកួតសមត្ថភាពពិសេស និង ឈុតតំណាងជាតិ ក៏នឹងចាប់ផ្តើមចាប់ពីវេលម៉ោង ២ និង ៣០ នាទី រសៀលនេះ រហូតដល់ម៉ោង ៦ ល្ងាចហើយ នៅឯប្រទេសថៃ។

ក្នុងវគ្គប្រកួតសមត្ថភាពពិសេស ល្អហួស បានជ្រើសរើស «របាំអប្សរា» យកទៅបង្ហាញ រីឯឈុតតំណាងជាតិ គឺឈុត «អធិរាជិនីហង្សាវតីស្រីកម្ពុជា» ដែលអត្ថន័យនៃឈ្មោះនេះមានន័យថា «កំពូលក្សត្រិយ៍នៃអម្បូររាជហង្សដែនកម្ពុជា»

យ៉ាងណាមិញ កៀកការបង្ហាញខ្លួន កាលពីយប់ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ ល្អហួស បានបង្ហោះសាររំភើបចិត្តដល់ថ្នាក់ស្រក់ទឹកភ្នែកថា ៖ «ថ្ងៃស្អែកនេះ ជាក្តីស្រមៃរបស់នាងខ្ញុំ ដែលនាងខ្ញុំត្រូវបង្ហាញសមត្ថភាពពិសេស ជាមួយនឹងឈុតតំណាងជាតិ និង របាំអប្សរា។ នាងខ្ញុំពិតជារំភើបខ្លាំង ឡើងហូរទឹកភ្នែក»៕

អត្ថបទដែលជាប់ទាក់ទង