ចេញពីក្លឹបរាំកម្សាន្តរួចជិះម៉ូតូវិលត្រឡប់ទៅផ្ទះក៏ជ្រុលទៅបុកខឿនបណ្តាលឲ្យដួលបោក្បាលស្លាប់

រាជធានីភ្នំពេញ៖ បុរសម្នាក់បានដួលបោកក្បាលស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗបន្ទាប់ពីចេញពីក្លឹបកម្សាន្តមួយកន្លែងរួចជិះម៉ូតូត្រឡប់ទៅផ្ទះវិញលឿនក៏រេចង្កូតជ្រុលទៅបុកនិងខឿន។ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ញញាក់ផ្អើលកាលពីវេលា១:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៤ខែមិនា ឆ្នាំ២០២៤ លើផ្លូវវ៉ែងស្រេង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះម៉ាន់ សុីន ភេទប្រុស អាយុជាង២៣ឆ្នាំ រសនៅភូមិពោធិ ឃុំប្រធាតុ ស្រុកកំពង់ត្របែកខេត្តព្រៃវែង។

បើយោងតាមការបញ្ជាក់ពីបុរសជាសន្តិសុខម្នាក់បានឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ស៊េរីឆ្នាំ២០១៦ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1FT-0106 ជិះម្នាក់អែងធ្វើដំណើរតាមបណ្តោយផ្លូវវែងស្រេងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនលុះពេលជិះមកដល់ចំនុចកើតហេតុផ្លូវកោងក៏ជ្រុលចង្កូតទៅបុកនិងខឿនផ្លូវបណ្តាលឲ្យដួលបោកក្បាលនៅនិងផ្លូវស្លាប់មួយរំពេចពេលនោះដែរប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ក៏ឈប់មើលរួចទាក់ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ពិនិត្យជុំវិញទីតាំងរួចក៏បានទាក់ទងទៅខាងមន្ត្រីជំនាញចរាចរណ៍ឲ្យចុះមកបន្តវាស់វែងធ្វើកំណត់ហេតុយកម៉ូតូទៅរក្សាទុក។ ចំណែកឲ្យសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅរកបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង