ចាប់អារម្មណ៍ខ្លាំងចំពោះកូនៗរបស់តារាប្រុស ស៊ុក សុភា គ្រងឈុតប្រពៃណីខ្មែរបង្ហាញលើទឹកដីអូស្ដ្រាលី ស្រស់ស្អាតសមសួនណាស់
បើនិយាយពីជីវិតឯកជនរបស់អតីតតារាសម្ដែងរូបសង្ហា ស៊ុក សុភា តែងតែឃើញលោកបង្ហោះរូបថតបង្ហាញពីសកម្មភាពនៃការរស់នៅក្រៅប្រទេសពោរពេញដោយភាពសម្បូរសប្បាយហ៊ឺហា និង ការរស់នៅយ៉ាងមានសុភមង្គលជាមួយភរិយា និង កូនប្រុសស្រីទាំង ៥ របស់លោក ដោយសព្វថ្ងៃ លោក ស៊ុក សុភា និង ភរិយា ក៏បានបង្កើនការរកស៊ីជាហូរហែផងដែរ នៅទឹកដីប្រទេសអូស្ត្រាលីនោះ។
យ៉ាងណាមិញ បើក្រឡេកទៅមើលកូនៗរបស់លោក ស៊ុក សុភា ទាំង ៥ រូប ពេលនេះកាន់តែធំៗពេញរូបពេញរាងអស់ហើយ ដែលឃើញថាពួកគេ មានរូបរាងស្រស់សង្ហាស្អាតៗ ឆ្លាតៗទាំងប្រុសទាំងស្រីតែម្ដង។
ដោយឡែក ថ្មីៗនេះ អ្វីកាន់តែចាប់អារម្មណ៍ខ្លាំងចំពោះកូនៗរបស់អតីតតារាប្រុសរូបនេះ ខណៈបានឃើញលោកបង្ហោះរូបភាព និង វីដេអូពីសកម្មភាពកូនៗ ៤ នាក់របស់លោក បានតុបតែងខ្លួនគ្រងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតសមសួន ដើរបង្ហាញពីវប្បធម៌ខ្មែរក្នុងសាលារៀនលើទឹកដីអូស្រ្ដាលីយ៉ាងគួរឱ្យសរសើរ៕
សូមទស្សនាវីដេអូខាងក្រោម៖