មិនបង្អង់យូរ! ទឹកចិត្តម្តាយ អ្នកនាង ខ្ញុង បានចេញមកបង្ហោះវីដេអូរៀបរាប់ទាំងឈឺចិត្ត និង អួលដើមករឿងកូនប្រុសច្បងជួបទុក្ខ បែរជាមានអ្នករិះគន់ថែម

ដូចមហាជនបានជ្រាបមកហើយថា កាលពីព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅនេះ តារាកំប្លែង អ្នកនាង ខ្ញុង បានបង្ហោះសារ និង រូបភាពពីកូនប្រុសច្បងរបស់អ្នកនាង ដែលបានជួបគ្រោះថ្នាក់តាមដងវិថី។

ក្នុងនោះ មហាជន និង មិត្តសិល្បៈជាច្រើនបានបង្ហាញក្តីបារម្ភ សួរសុខទុក្ខ និង ជូនពរដល់កូនប្រុសអ្នកនាង ខ្ញុង ឱ្យបានធូរសះស្បើយឆាប់ៗផងដែរ។

ទន្ទឹមនឹងមានសារជូនពរពីសុខទុក្ខ ក្នុងនោះ ក៏មានការបញ្ចេញមតិមួយចំនួន ដែលបានធ្វើឱ្យប៉ះពាល់អារម្មណ៍ដល់អ្នកនាង ខ្ញុង ក្នុងនាមជាម្តាយ ដោយមានពាក្យអវិជ្ជមានមួយចំនួនបានសំដៅដល់កូនប្រុសអ្នកនាងថា «ធ្វើស្អី ម៉ោង ៤ ភ្លឺ បានដួលម៉ូតូ», «មើលសក់វែង ដូចក្មេងបែបនោះ ក្មេងបែបនោះ» ជាដើម។

មិនបង្អង់យូរ ទឹកចិត្តម្តាយ អ្នកនាង ខ្ញុង បានចេញមកបង្ហោះវីដេអូរៀបរាប់ទាំងឈឺចិត្ត និង អួលដើមកថា៖ «កូនប្រុសអ្នកនាង ធ្វើការពេលយប់ក្នុងរង្គសាល ដូច្នេះហើយត្រូវចេញមកផ្ទះវិញពេលយប់ ក៏ជួបគ្រោះថ្នាក់។ រីឯសក់វិញ ដោយសារកូនជាកូនជាង​រៀនកាត់សក់ ដូច្នេះធ្វើម៉ូដសក់បន្តិចហើយ»។

អ្នកនាង បន្តទៀតថា៖ «កូនប្រុសអ្នកនាង រៀនផង ធ្វើការផង ដើម្បីជីវភាព ដោយពេលថ្ងៃរៀនកាត់សក់ជាមួយពូ ដើម្បីជាចំណេះ។ រីឯពេលយប់ ទៅធ្វើការរកប្រាក់»៕

សូមទស្សនា វីដេអូខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង