តំបន់មួយក្នុងខេត្តសាមុតប្រាកាន ប្រទេសថៃ រងការវាយប្រហារពីភ្លៀងព្យុះក្នុងរដូវក្តៅ លិចលង់គួរឱ្យខ្លាច(វីដេអូ)
កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ ខេត្តសាមុតប្រាកាន ប្រទេសថៃ បានរងការវាយប្រហារជាខ្លាំងដោយសារតែព្យុះភ្លៀងនៅក្នុងរដូវក្តៅ ដែលបង្កឱ្យមានទឹកជន់លិចគួរឱ្យបារម្ភសម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្រុក Si Racha នោះផងដែរ។
យ៉ាងណាមិញ ថ្វីដ្បិតតែវាជាព្យុះភ្លៀងរដូវក្តៅក៏ពិតមែន តែបើក្រឡេកទៅមើលខ្សែទឹកវិញ ឃើញថាមានការហូរឥតឈប់ឡើយ ដែលសូម្បីតែផ្លូវថ្នល់ ឡានម៉ូតូ ឬ ផ្ទះសម្បែងមួយចំនួនក៏ត្រូវបានលិចលង់ដោយសារតែទឹកភ្លៀងដ៏ធំមួយមេនេះដូចគ្នាដែរ រហូតធ្វើឱ្យអាជ្ញាធរក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្រុក Si Racha មានការបារម្ភខ្លាំងចំពោះសុវត្ថិភាពប្រជាពលរដ្ឋទាំងអស់នៅទីនោះ៕ សូមចុចចូលក្នុង Link ដើម្បីទស្សនាវីដេអូ៖