ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីតារាកំប្លែងអ្នកនាង ខ្ញុង បានបង្ហោះសារពីការជួបគ្រោះថ្នាក់របស់កូនប្រុស

នៅព្រឹកព្រលឹម ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ នេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីតារាកំប្លែងអ្នកនាង ខ្ញុង បានបង្ហោះសារពីការជួបគ្រោះថ្នាក់របស់កូនប្រុស។

ក្នុងនោះដែរ អ្នកនាង ខ្ញុង បានរៀបរាប់ទាំងក្តីបារម្ភក្នុងនាមជាម្តាយ ដែលកូនប្រុសបានជួបគ្រោះថ្នាក់នេះថា៖ «ម៉ោង ៤ ទៀបភ្លឺទទួលបានដំណឹង ថាកូនគ្រោះថ្នាក់ ជាលើកទីមួយហើយ ដែលម៉ែទទួលអារម្មណ៍បែបនេះ! គ្រាន់តែលើកទូរសព្ទគេខលប្រាប់ពីដំណឹងស្ទើរតែលស់ព្រលឹងគាំងបេះដូងទៅហើយ ដឹងទេកូនប្រុស។ ទាំងនេះហើយជាក្តីបារម្ភ ដែលម៉ែដេកមិនដែលលក់ទេ។ ទន្ទឹងចាំកូនមកដល់ផ្ទះជារៀងរាល់ថ្ងៃ ពេលកូនចេញពីធ្វើការ។ សូមអរគុណដល់លោកពូៗនៅទីនោះដែលបានជួយយកអាសាកូនប្រុសខ្ញុំ»។

ក្រោយទទួលបានដំណឹងខាងលើ មហាជន និង​ មិត្តសិល្បៈបានបង្ហាញពីអារម្មណ៍ទឹកចិត្តជាម្តាយ របស់អ្នកនាង ខ្ញុង ដែលព្រួយបារម្ភពីកូន និង បានជូនពរដល់កូនប្រុសអ្នកនាង ខ្ញុង ឱ្យឆាប់បានជាសះស្បើយផងដែរ៕

smart

អត្ថបទដែលជាប់ទាក់ទង