ជួបទុក្ខផ្ទួនៗ! លោក អ៊ីណូ ជាប់ផុងនឹងបំណុលគេ ជាង ១០ ម៉ឺនដុល្លារមិនទាន់ដោះស្រាយ ចំណែកឪពុកក៏ឈឺធ្ងន់

ថ្មីៗកន្លងទៅនេះ មហាជនអ្នកគាំទ្ររបស់តារាចម្រៀងប្រុស អ៊ីណូ ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញលោកបង្ហោះសារប្រកាសក្ស័យធនអស់ពីខ្លួនដោយសារការរកស៊ី រហូតធ្លាក់ខ្លួនជាប់ផុងនឹងបំណុលគេ ជាង ១០ ម៉ឺនដុល្លារទៀត។

ខណៈបានឃើញតារាចម្រៀងប្រុសរូបនេះ ប្រកាសជាប់ខ្លួននឹងបំណុលបែបនេះ ធ្វើឱ្យមហាជនអ្នកគាំទ្រលើបណ្ដាញសង្គម ក៏ដូចជាអ្នកសិល្បៈជាច្រើនមានការភ្ញាក់ផ្អើល នាំគ្នាចែករំលែកភ្ជាប់ជាមួយនឹងក្ដីអាណិត ព្រមទាំងជួយលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តដល់រូបលោកជាបន្តបន្ទាប់។ លើសពីនេះ ក៏បានឃើញមិត្តភក្តិមួយចំនួនបានជួយជាថវិកាខ្លះៗដល់រូបលោក ដើម្បីដោះបំណុលផងដែរ។

យ៉ាងណាមិញ បើងាកត្រឡប់ក្រោយបន្តិច មុននឹងសម្រេចប្រកាសដំណឹងក្ស័យធន និង ជំពាក់បំណុលគេនោះ លោក អ៊ីណូ ក៏បានជួបទុក្ខម្តងរួចមកហើយ ដោយលោកប្រកាសពីស្ថានភាពជំងឺរបស់ឪពុកកាលពីដើមខែមីនា កន្លងទៅ។

ក្នុងនោះ ក្រោយទទួលបានទាំងដំណឹងឪពុកឈឺ និង ការប្រកាសក្ស័យធនជាសាធារណៈនោះ លោក អ៊ីណូ ក៏ត្រូវបានមហាជនលើកឡើងថា លោកពិតជាជួបទុក្ខផ្ទួនៗមែន៕

smart

អត្ថបទដែលជាប់ទាក់ទង