កំពុងផ្ទុះការចាប់អារម្មណ៍ និង ចែកចាយបន្តក្រោយឃើញវីដេអូស្ត្រីជនជាតិវៀតណាមម្នាក់ លក់ពុទ្ទ្រាកោរជនបរទេស មួយថង់ថ្លៃ ២០ ម៉ឺនដុង

ថ្មីៗនេះ មានវីដេអូមួយដែលបង្ហោះលើបណ្ដាញសង្គម TikTok កំពុងផ្ទុះការចាប់អារម្មណ៍ និង ចែកចាយបន្តរាប់ពាន់នាក់ ដោយវីដេអូនោះបង្ហាញឱ្យឃើញពីភាពមិនស្មោះត្រង់របស់ស្ត្រីជាអ្នកលក់ពុទ្ទ្រាជនជាតិវៀតណាមម្នាក់ ដែលមានបំណងចង់កិបកេងយកលុយចំណេញជ្រុលពីភ្ញៀវទេសចរបរទេស ដែលមកកម្សាន្តក្នុងប្រទេសរបស់ខ្លួន។

វីដេអូនោះដែរ ត្រូវបានបង្ហោះដោយគណនី TikTok មួយឈ្មោះ «TwoMadExplorers» ដែលត្រូវជាអ្នកជួបប្រទះហេតុការណ៍នេះផ្ទាល់។ តាមវីដេអូបានបង្ហាញឱ្យឃើញថា ដំបូងឡើយស្ត្រីជាអ្នកលក់ពុទ្ទ្រាបានឱ្យពុទ្ទ្រាទៅអ្នកទេសចរទាំង ២ រូបនោះភ្លក់ ដោយក្រោយមកទៀតរូបគាត់ក៏បានចាប់ច្រកពុទ្ទ្រាមួយចំនួនទៅក្នុងថង់ រួចក៏ទទួលលុយចំនួន ២០ ម៉ឺនដុង (ប្រមាណ ៨ ដុល្លារ) ពីភ្ញៀវ។

យ៉ាងណាមិញ ក្រោយទទួលបានលុយ អ្នកលក់រូបនោះគឺមិនព្រមអាប់លុយឡើយ ដែលជាហេតុធ្វើឱ្យអ្នកទេសចរលែងចង់ទិញ និង ទាមទារលុយរបស់ពួកគេមកវិញ។ រូបគាត់បានព្យាយាមហុចផ្លែនេះហុចផ្លែនោះដើម្បីបង្គ្រប់លុយ ប៉ុន្តែអ្នកទេសចរនៅតែមិនព្រម។ ជាចុងក្រោយ អ្នកទេសចរក៏បានហៅបុគ្គលិកក្រុមហ៊ុននៅក្បែរនោះឱ្យមកជួយ។

គួរឱ្យដឹងថា វីដេអូមួយនេះដែរទទួលបានការវែកញែកយ៉ាងច្រើនពីសំណាក់អ្នកលេងបណ្ដាញសង្គម ដោយភាគច្រើនគឺលើកឡើងថា នេះជាទង្វើមិនគប្បី និង មិនស្មោះត្រង់បំផុត ដែលអាចធ្វើឱ្យខ្លួនឯងបាត់បង់តម្លៃ និង ថែមទាំងទម្លាក់មុខមាត់ប្រទេសជាតិថែមទៀត៕ ទស្សនាវីដេអូនៅទីនេះ

អត្ថបទដែលជាប់ទាក់ទង