ឈានចូលវ័យ ១៨ ឆ្នាំ សុខ សុជាតា សម្រស់​កាន់តែស្រស់ស្អាតប្លែកខ្លាំង

បើនិយាយពីតារាចម្រៀងវ័យក្មេង សុខ សុជាតា ​គឺជា​អតីត​បេក្ខភាព​​ដ៏​ឆ្នើមមួយ​រូប​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​​លំដាប់ពិភព​លោក The Voice Kids ​Cambodia ​រដូវ​កាលទី ១ ​កាលពីឆ្នាំ ២០១៧ កន្លងទៅ ទោះបីមិន​ទទួលបាន​ជោគជ័យ​ក្នុងការប្រឡង​នេះមែន ​ប៉ុន្តែនាង​ក៏ទទួលបាន​ការស្រឡាញ់​គាំទ្រខ្លាំង​ពីមហាជន។

ម៉្យាងវិញទៀត ក្រោយពីបញ្ចប់ការប្រឡងចម្រៀងនេះដែរ ឃើញថាប៉ុន្មានឆ្នាំមកនេះ សុខ សុជាតា ក៏បានក្លាយជាតារាចម្រៀងវ័យក្មេងក្នុងផលិតកម្មរស្មីហង្សមាស ដែលមាន​ទីផ្សារសិល្បៈ​ខ្លាំងផងដែរ ​ដោយឃើញលេច​មុខលើ​ឆាកប្រគំតន្រ្តី និង​ការងារសិល្បៈ​ផ្សេងៗ​ជាបន្តបន្ទាប់។​

ជាពិសេស មកដល់ពេលនេះ ឈានចូលវ័យ ១៨ ឆ្នាំ សុខ សុជាតា តែងត្រូវបានមហាជ​ន​ចាប់អារម្មណ៍ ​និង សរសើរខ្លាំងជាមួយនឹង​ការប្រែប្រួលរូបរាង​របស់នាង ​ដែល​តារាស្រីវ័យក្មេងរូបនេះ ​​កាន់តែធំពេញរូបពេញ​រាងមានរូបសម្រស់​កាន់តែស្រស់ស្អាតប្លែកខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។

ជាក់ស្ដែង ថ្មីៗកន្លងទៅ លើបណ្ដាញសង្គមហ្វេសប៊ុករបស់ សុខ សុជាតា បានបញ្ចេញរូបភាព​ជាច្រើនសន្លឹកក្នុងវ័យ ១៨ ឆ្នាំនេះ ​កាន់តែឆក់បានការចាប់​អារម្មណ៍មិនតិចនោះ​ទេពីមហាជន​អ្នកគាំទ្រ ​ដែល​នាង​បាន​បង្អួត​​សម្រស់ក្នុងឈុត​មួយបញ្ចេញ​សាច់សខ្ចីជាមួយរូបរាង​ដ៏ស្រឡូន ​មើលទៅ​ស្រស់ស្អាត​ប្លែកទាក់ភ្នែកខ្លាំង៕

អត្ថបទដែលជាប់ទាក់ទង