រថយន្តដឹកស្រាបៀកម្ពុជា ១គ្រឿង បានដាច់កន្ទុយក្រឡាប់ បណ្តាលឲ្យធ្លាក់រាយប៉ាយ ស្រាបៀនិងទំនិញផ្សេងទៀត
ពោធិ៍សាត់ ៖ ហេតុការនេះ កើតឡើងកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូមែត្រ១៤៧-១៤៨ ស្ថិតក្នុងភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ត ពោធិសាត់ ។
រថយន្តដឹកស្រាបៀកម្ពុជា ១គ្រឿង បានដាច់កន្ទុយក្រឡាប់ បណ្តាលឲ្យធ្លាក់រាយប៉ាយ ស្រាបៀនិងទំនិញផ្សេងទៀត ពេញចញ្ចើមផ្លូវតែមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ។
សមត្ថកិច្ច បានឲ្យដឹងថា រថយន្តនេះ ជារថយន្តម៉ាក HINO សណ្តោងរម៉ក ពណ៍ស-ខៀវ ស្លាកលេខ ភ្នំពេញ 3C-9578 បើកដោយឈ្មោះ សៀ ផានិត ភេទ ប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិត្រពាំងសុភី ឃុំភ្នំតូច ស្រុកឧត្តង្គ ខេត្តកំពង់ស្ពឺ (បើកបរពីកើតទៅលិច) ។
មូលហេតុនៃគ្រោះថ្នាក់ចរាចរនេះ បណ្តាលមកពី រថយន្តដាច់ប៉ាឡុងសណ្តោងរ៉ឺម៉ក ទើបបណ្ដាលឲ្យ របូតរ៉ឺម៉កក្រឡាប់ ៕