ក្រសួងសាធារណការ និង ដឹកជញ្ជូន អ្នកជ្រុះបាត់ផ្លាកលេខកុំអាលភ័យអាចស្នើសុំថ្មីបាន តែត្រូវមានឯកសារ ៥ មុខនេះ

កន្លងទៅនេះ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឆ្លើយតបទៅនឹងសំណួរដែលមានអ្នកសួរច្រើនជាងគេប្រចាំខែកក្កដា ៖ តើការបាត់ផ្លាកលេខរថយន្ត (សម្រាប់រូបវន្តបុគ្គលសញ្ជាតិខ្មែរ) អាចស្នើសុំថ្មីបានទេ? ឯកសារអ្វីខ្លះ?

ឆ្លើយតបទៅនឹងសំណួរនេះ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ករណីបាត់ផ្លាកលេខរថយន្តគឺអាចស្នើសុំថ្មីឡើងវិញបាន (ទុតិយតា) ហើយចំពោះឯកសារតម្រូវ ​មានដូចជា ៖

– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)

– ពាក្យសុំទុតិយតាបណ្ណសម្គាល់យានជំនិះ (បិទលេខតួ-ម៉ាស៊ីន កាល់ជាក់ស្ដែង)

– បណ្ណសម្គាល់យានជំនិះ (ច្បាប់ដើម)

– ពាក្យបណ្តឹង ៖

*ប៉ុស្ដិ៍នគរបាលរដ្ឋបាល (ករណីទុតិយតាផ្លាកលេខម្ខាង)

*អធិការដ្ឋានក្រុង ស្រុក ខណ្ឌ (ករណីទុតិយតាផ្លាកលេខមួយគូ)

– វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក)៕

 

សូមអានលម្អិតនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង