ស្រីនា និង ហេង វិសាល កំពុងតែមមាញឹកក្នុងការដើរហៅភ្ញៀវ ចែកធៀបការសម្រាប់ថ្ងៃមង្គលការរបស់ខ្លួន

កម្សាន្ត៖ ជាការពិតណាស់ ក្រោយពីបានភ្ជាប់ពាក្យក្លាយជាគូដណ្ដឹងមក Influencer ដ៏ល្បីល្បាញនៅកម្ពុជា ហេង វិសាល និង ស្រីនា ទើបតែបានថត Pre-Wedding ហើយនៅឯខេត្តសៀមរាប ធ្វើឲ្យមហាជនរំភើបចិត្ត ព្រោះតែអ្នកទាំងពីរនឹងចូលរោងការនៅថ្ងៃខាងមុខនេះ។

ជាពិសេស ស្រីនា និង ហេង វិសាល កំពុងតែមមាញឹកក្នុងការដើរហៅភ្ញៀវ ចែកធៀបការសម្រាប់ថ្ងៃមង្គលការរបស់ខ្លួន ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៨​ ខែមីនា ឆ្នាំ២០២៤នេះដែរ។ នៅក្នុងនោះ គេឃើញ ស្រីនា ក៏បានចែកធៀបការអញ្ជើញទៅដល់ កញ្ញា ឡ៉ូរិន ដែលជាគូស្នេហ៍របស់ លោក វណ្ណដា ទៀតផង។

មិនតែប៉ុណ្នោះ មហាជនកំពុងតែរំភើបចិត្តនឹងមង្គលការមួយនេះ ដែលរំពឹងថា នឹងមានភាពអធិកអធមជាងពេលភ្ជាប់ពាក្យទៅទៀត ដែលសុទ្ធតែភ្ញៀវលំដាប់ និង តារាល្បីៗនៅក្នុងប្រទេសកម្ពុជាដែលនឹងចូលរួមអបអរពិធីមង្គលការគូស្នេហ៍ ហេង វិសាល និង ស្រីនា ៕

អត្ថបទដែលជាប់ទាក់ទង