តារាចម្រៀង វណ្ណា ស័ក្តិ ដែលជាកូនប្រុសបង្កើតរបស់លោកយាយ ណយ សំណាង បញ្ជាក់ពីស្ថានភាពម្ដាយបច្ចុប្បន្ន

កាលពីថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ វត្តមានសិល្បករជើងចាស់ព្រឹទ្ធាចារ្យផ្នែកអាយ៉ៃឆ្លើយឆ្លង លោក យាយ ណយ សំណាង និង លោកយាយ នួន សារី ហៅយាយ យ៉យ បានជួបគ្នានៅក្នុងកម្មវិធីជំនួបសិល្បករចាស់ក្មេងនាឱកាសទិវាវប្បធម៌ជាតិ បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកប្រុសស្រីកើតក្តីអាណិតជាខ្លាំង ពិសេស លោកយាយ ណយ សំណាង ដែលមានវ័យជរា មិនអាចបម្រើវិស័យសិល្បៈបានតទៅទៀត។

បើនិយាយពីសិល្បៈអាយ៉ៃឆ្លើយឆ្លងនាពេលបច្ចុប្បន្ន គឺគេពុំឃើញមានវត្តមានសិល្បការិនីជំនាន់ក្រោយណា ដែលមានទេពកោសល្យថ្វីមាត់ពូកែដូចលោកយាយ ណយ សំណាង និង យាយ យ៉យ ឡើយ។ ទាំងនេះហើយបានជាមហាជនកើតក្តីអាណិតចំពោះសិល្បការិនី ណយ សំណាង ដែលចាស់ជរាមិនអាចផ្ទេរចំណេះជំនាញឱ្យអ្នកជំនាន់ក្រោយបាន ហើយពេលនេះ លោកយាយក៏មានជំងឺប្រចាំកាយទៀត។

ដោយមើលឃើញពីការនឹករឭក អាណិតស្រឡាញ់ចំពោះ លោកយាយ ណយ សំណាង ច្រើនពេកពីសំណាក់បងប្អូនខ្មែរ ក្នុងនោះ កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤ តារាចម្រៀង វណ្ណា ស័ក្តិ ដែលជាកូនប្រុសបង្កើតរបស់លោកយាយ ណយ សំណាង បានចេញមកបង្ហោះសារអរគុណចំពោះមហាជនខ្មែរទាំងអស់ ដែលតែងអាណិតស្រឡាញ់ម្តាយរបស់លោក។

តាមរយៈសារនោះ លោក វណ្ណា ស័ក្តិ បានសរសេរថា ៖ «ឥលូវ និង ពីមុន មិនខុសគ្នាប៉ុន្មានទេ ម៉ាក់គ្រាន់តែទ្រុឌទ្រោមបន្តិច ហើយខ្ញុំក៏សូមអរគុណដល់បងប្អូនដែលបានមានចិត្តគោរពអាណិត និង ស្រឡាញ់ដល់អ្នកម្ដាយរបស់ខ្ញុំរហូតមក។ ខ្ញុំគ្មានអ្វីតបស្នងវិញទេមានតែម្រាមដៃដប់សំពះអរគុណដល់បងប្អូនទាំងអស់គ្នា ជួបតែសុខសប្បាយរកស៊ីមានបាន និង មានសុភមង្គលនៅក្នុងក្រុមគ្រួសារ ប្រាថ្នាអ្វីៗសូមឱ្យបានសម្រេចដូចបំណង»៕

bty
bty
btf
dav

អត្ថបទដែលជាប់ទាក់ទង