អ្នកនាង អ៊ឹម សុគន្ធា ទម្លាយពីតម្លៃមកុដថ្មីត្រៀមបំពាក់លើបវរកញ្ញាគ្រងមកុដឆ្នាំ ២០២៤ មានតម្លៃរហូតដល់ខ្ទង់ ១ លានដុល្លារ

កម្មវិធីប្រកួតសម្រស់ Miss Grand Cambodia ឆ្នាំ ២០២៤ ពេលនេះ បានចាប់ផ្ដើមបើកដំណើរការ និង បង្ហាញមុខបេក្ខភាពបវរកញ្ញានីមួយៗ ដើម្បីត្រៀមរៀបចំធ្វើការប្រកួតប្រជែងជ្រើសរើសម្ចាស់រាជិនីគ្រងមកុដប្រចាំឆ្នាំ ២០២៤ នេះហើយ។

ស្របពេលបើកបង្ហាញមុខបេក្ខភាពបវរកញ្ញានីមួយៗនេះដែរ ថ្មីៗនេះ ក៏បានឃើញបណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់អ្នកគ្រប់គ្រង Miss Grand Cambodia អ្នកនាង អ៊ឹម សុគន្ធា បានបង្ហើបពីមកុដថ្មី សម្រាប់បំពាក់លើម្ចាស់ជ័យលាភីប្រចាំឆ្នាំ ២០២៤ នេះដែរ។

ក្នុងនោះ អ្វីកាន់តែចាប់អារម្មណ៍ និង ភ្ញាក់ខ្លាំងពីមហាជនអ្នកគាំទ្ររបស់កម្មវិធីប្រកួតសម្រស់នេះ ដែលបានឃើញ អ្នកនាង អ៊ឹម សុគន្ធា ទម្លាយពីតម្លៃមកុដថ្មីត្រៀមបំពាក់លើបវរកញ្ញាគ្រងមកុដឆ្នាំ ២០២៤ នេះ គឺអាចមានតម្លៃរហូតដល់ខ្ទង់ ១ លានដុល្លារឯណោះ៕

អត្ថបទដែលជាប់ទាក់ទង