ថ្ងៃចម្រើនព្រះជន្មគម្រប់ ១២ ព្រះវស្សា ព្រះនាងតូច ជេនណា គ្រងរ៉ូបប៉ាក់ផ្កាឈូក ៧ ទង ច្នៃឡើងយ៉ាងពិសេស

ព្រះតូចនរោត្តម ជេនណា បានចម្រើនព្រះជន្មគម្រង់ ១២ ព្រះវស្សាហើយ ដោយនៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៤ ម្សិលមិញនេះ គេឃើញប្រជាជនខ្មែរ ក៏ដូចជាទស្សនិកជនដែលស្រឡាញ់គាំទ្រព្រះនាង បាននាំគ្នាជាច្រើន ទៅឈរតម្រៀបជួរស្អេកស្កះពេញមុខព្រះមរបរាជវាំង ដើម្បីរង់ចាំពញ្ញាក់អារម្មណ៍ និង អបអរថ្ងៃកំណើតដល់ព្រះនាងតូច ដែលមើលទៅពោរពេញដោយស្នាមញញឹម និង ភាពកក់ក្ដៅ។

ក្រោយទទួលបានក្ដីស្រឡាញ់យ៉ាងពេញបរិបូរពីប្រជាជនកម្ពុជា ស្រាប់តែនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤ នេះ ព្រះនាងតូច នរោត្តម ជេនណា បានបង្ហាញក្ដីរំភើបជាពន់ពេក រហូតព្រះនាងបានរៀបរាប់នៅលើគណនីហ្វេសប៊ុកផេកផ្លូវការថា ៖ «រីករាយថ្ងៃរំឭកកំណើតខ្ញុំ គម្រប់ ១២ ឆ្នាំនៃឆ្នាំ ២០២៤ ឆ្នាំនេះជាឆ្នាំដែលខ្ញុំទទួលបាននូវក្តីរំភើបជាមួយសេចក្តីស្រឡាញ់ដ៏ហូរហៀរ ដែលកើតពេញពីបេះដូងរបស់អ្នកទាំងឡាយដែលស្រឡាញ់រាប់អាន និងថែខ្ញុំទាំងអស់ ពិសេសការគាំទ្រដ៏មហិមាពីសំណាក់ពុកម៉ែបងប្អូនមហាគ្រួសារខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេស»

ទន្ទឹមនឹងសេចក្ដីរំភើបនេះ ព្រះនាងតូច ជេនណា ក៏បានរំលេចខ្លួនជាមួយឈុតប៉ាក់ផ្កាឈូក ៧ ទងយ៉ាងពិសេស ដែលឈុតនេះ ព្រះនាងក៏បានបង្ហាញអត្ថន័យថា ៖ «ឈុតមួយនេះច្នៃឡើងពីផ្កាឈូកប្រាំពីរទង តំណាងនៅថ្ងៃព្រះពុទ្ធប្រសូត្រ ទ្រង់បានឈានជំហានយាងផ្កាឈូកក៏បានផុសឡើងតាមជំហានទ្រង់ ម្ដងមួយៗ ពេលទ្រង់ចម្រើនព្រះជន្ម ព្រះអង្គបានត្រាស់ដឹងពីផ្លូវព្រះធម៌ ឯព្រះហស្តទ្រង់កាន់ផ្កាឈូកប្រោសព្រំដល់មនុស្សសត្វនៅលើផែនដី»

អត្ថបទដែលជាប់ទាក់ទង