កំពុងផ្ទុះការចាប់អារម្មណ៍ និង ចែករំលែកជាច្រើននូវរឿងភាគមានចំណងជើងថា «ដូរប្រពន្ធ»
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok កំពុងផ្ទុះការចាប់អារម្មណ៍ និង ចែករំលែកជាច្រើននូវរឿងភាគមានចំណងជើងថា «ដូរប្រពន្ធ»។
រឿងភាគខាងលើនេះដែរ បានផលិតឡើងដោយក្រុម វីរបុរស Team ដោយមានការចូលរួមពីសំណាក់អ្នកសម្តែងថ្មីៗជាច្រើនរូប។ លើសពីនោះ មូលហេតុធ្វើឱ្យរឿងភាគខាងលើផ្ទុះការចាប់អារម្មណ៍ខ្លាំងនោះ ក៏ព្រោះតែសាច់រឿងនេះ បានបង្កប់ន័យអប់រំ បង្ហាញពីជ្រុងខ្លះៗនៅក្នុងសង្គម ក៏ដូចជាការចូលតួបានល្អពីអ្នកសម្តែងទៀតផង។
ជាក់ស្តែង មកដល់ពេលនេះរឿងភាគខាងលើ បានចេញផ្សាយចំនួន ៩ ភាគ ហើយ ដោយមានអ្នកទស្សនាខ្ទង់លាននាក់ ក្នុងរយៈពេលខ្លីប៉ុណ្ណោះ៕