ហ្វេសប៊ុក Error ត្រឹម ២ ម៉ោង ក្រុមហ៊ុន Meta ខាតលុយខ្ទង់ ១០០ លានដុល្លារ

កាលពីថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជា Instagram ទាំងអស់ បានជួបប្រទះបញ្ហាដូចៗគ្នា ដោយគណនីរបស់ពួកគេបានលោតចេញដោយស្វ័យប្រវត្តិ និង មិនអាច log ចូលបានវិញ។ ភ្លាមៗ មនុស្សជាច្រើន បាននាំគ្នាចូលទៅកាន់បណ្ដាញសង្គម X (Twitter) ដើម្បីសួរទៅកាន់អ្នកប្រើប្រាស់ដទៃ ថាបានជួបប្រទះបញ្ហាដូចពួកគេដែរឬអត់។

ការជួបប្រទះបញ្ហាបច្ចេកទេសនេះដែរ បានធ្វើឱ្យក្រុមហ៊ុន Meta ខាតបង់ប្រាក់ច្រើនសន្ធឹក។ ជាក់ស្ដែង បើតាមការបញ្ជាក់របស់លោក Dan Ives ដែលជាប្រធានគ្រប់គ្រងនៅ Wedbush Securities នាទីក្រុងញ៉ូយ៉ក ប្រាប់សារព័ត៌មាន DailyMail ថា លោក Mark Zuckerberg បានខាតបង់ប្រាក់ប្រមាណ ១០០ លានដុល្លារ ក្រោយហ្វេសប៊ុក Instagram និង Messenger ជួបបញ្ហាបច្ចេកទេសត្រឹមតែ ២ ម៉ោង កាលពីម្សិលមិញនេះ។ ជាមួយគ្នានេះដែរ តម្លៃហ៊ុនរបស់ក្រុមហ៊ុន Meta ក៏បានធ្លាក់ចុះដូចគ្នា ដោយធ្លាក់ចុះចំនួន ១.៦%។

គួរឱ្យដឹងថា ក្រុមហ៊ុន Meta រកប្រាក់ចំណូលបានតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម (Ads) ហើយចំពោះការកើតមានបញ្ហាបច្ចេកទេសនេះ ក៏បានធ្វើឱ្យខាតបង់ប្រាក់ចំណូលច្រើនខ្លាំងដែរ៕

អត្ថបទដែលជាប់ទាក់ទង