ដំណឹងដ៏ស្ដោកស្ដាយមួយសម្រាប់អ្នកគាំទ្រក្រុមចម្រៀងប្រុស Nevrmind BANG ប្រកាសថា ពួកគេបានបាត់បង់ Channel YouTube ហើយ

ជាដំណឹងដ៏ស្ដោកស្ដាយមួយសម្រាប់អ្នកគាំទ្រក្រុមចម្រៀងប្រុស Nevrmind BANG ខណៈពេលនេះ ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ក្រុមមួយនេះ បានប្រកាសថា ពួកគេបានបាត់បង់ Channel YouTube ហើយ។

ដោយឡែកបទចុងក្រោយដែលក្រុម Nevrmind BANG បានចេញផ្សាយក្នុង Channel YouTube របស់ពួកគេគឺបទ «ស្រដៀងនឹងសង្សារ»។ ក្នុងនោះដែរ នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៤ នេះ គណនីផេកផ្លូវការរបស់ក្រុម Nevrmind BANG បានបង្ហោះសារដោយរៀបរាប់ពីបញ្ហា ដែលបានជួបថា៖ «វាជារឿងដ៏សោកសៅបំផុតជាពិសេសគឺអារម្មណ៍ពួកយើងផ្ទាល់ចូលជិតមួយសប្តាហ៍ហើយ ដែល YouTube Channel ផ្លូវការរបស់ពួកយើង Nevrmind band ត្រូវបានជនខិលខូច Hack យក ពួកយើងព្យាយាមយ៉ាងអស់សមត្ថភាពដើម្បីយកមកវិញ ក៏ប៉ុន្តែគ្រប់យ៉ាងយើងធ្វើមិនបានតាមការចង់បាន»។

ក្រុម Nevrmind BANG បានបន្តទៀតថា៖ «បទចម្រៀងទាំងអស់ដែលពួកយើងបានខិតខំនិពន្ធមួយបទៗរ៉ាប់លាន views ខំប្រឹងដោយអស់ពីចិត្តអស់ពីសមត្ថភាពត្រូវបាត់បង់ទាំងស្រុង ពួកយើងត្រូវចាប់ផ្លើមពីសូន្យឡើងវិញ ហើយសង្ឃឹមថាបទចម្រៀងទាំងអស់នៅតែស្ថិតក្នុងបេះដូងអ្នកគាំទ្រជាទីគោរពរបស់ពួកយើង»៕

អត្ថបទដែលជាប់ទាក់ទង