ស្វាមីបណ្ដូលចិត្តរបស់អ្នកនាង ឱក សុគន្ធកញ្ញា​​​ បង្ហាញនូវអារម្មណ៍ដ៏រំភើបបំផុតបន្ទាប់ពីទទួលបានសមាជិកថ្មី ជាកូនប្រុសទី ២

បន្ទាប់ពីរង់ចាំអស់ជាច្រើនខែ ទីបំផុត កំពូលតារាចម្រៀង​ស្រី ឱក សុគន្ធកញ្ញា និង ស្វាមី បានឃើញមុខទាយាទទី ២ ហើយ ដែលកំពូលតារាស្រីរូបនេះ និង គ្រួសារ បានប្រកាសដំណឹងមង្គលនេះ នៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅនេះ ក្រោមការអបអរសាទរយ៉ាងច្រើនពីសំណាក់សាច់ញាតិ បងប្អូន មិត្តអ្នកសិល្បៈ និង អ្នកគាំទ្រលើបណ្ដាញសង្គម។

ជាមួយគ្នានោះ ឃើញថាកូនប្រុសទី ២ របស់កំពូលតារាចម្រៀងស្រីរូបនេះ មានមុខមាត់ទ្រលុកទ្រលន់គួរឱ្យស្រឡាញ់ខ្លាំង ដែលប៉ាម៉ាក់បានដាក់ឈ្មោះយ៉ាងពីរោះថា Oeng RithiPanha ហៅ Presley។

យ៉ាងណាមិញ បើក្រឡេកទៅចាប់អារម្មណ៍បណ្ដាញសង្គមហ្វេសប៊ុករបស់លោក អ៊ឹង សុខលី ដែលជាស្វាមីបណ្ដូលចិច្តរបស់អ្នកនាង ឱក សុគន្ធកញ្ញា វិញ បន្ទាប់ពីទទួលបានសមាជិកថ្មី ជាកូនប្រុសទី ២ នៃគ្រួសារមក គេក៏បានឃើញលោកបង្ហាញនូវអារម្មណ៍ដ៏រំភើបបំផុត ដែលលោករៀបរាប់ឱ្យដឹងថាជាអារម្មណ៍រំភើបមិនអាចកាត់ថ្លៃបាន ដោយវាកើតឡើងជាថ្មីម្ដងទៀត ក្រោយពីកើតឡើងពេលទទួលបានកូនប្រុសទី ១ កាលពីបួនឆ្នាំមុន។

សារនោះ លោក អ៊ឹង សុខលី បានសរសេររៀបរាប់ថា ៖ «កាលពីជាងបួនឆ្នាំមុន អារម្មណ៍រំភើបមួយដែលមិនអាចកាត់ថ្លៃបាន បានកើតឡើង ឥលូវបួនឆ្នាំជាងក្រោយ អារម្មណ៍រំភើបបែបនេះបានកើតឡើងសាជាថ្មីទៀត។ ស្វាគមន៍កូននាគ Baby Mr. Presley សមាជិកថ្មីរបស់គ្រួសារ និង ស្វាគមន៍កូនប្រុសមកកាន់ពិភពលោកដ៏ស្រស់ស្អាតមួយនេះ។ Mommy, Daddy និង Charlie ពិតជាសប្បាយចិត្តខ្លាំងណាស់ ពួកយើងរង់ចាំកូនយូរហើយ ទីបំផុតកូនមកតាមការណាត់ជួប។ We all love you…!!!»៕

អត្ថបទដែលជាប់ទាក់ទង