ខាត់​ សុឃីម​ បញ្ចេញបទ​ «ជញ្ជីង» ចំថ្ងៃទិវាវប្បធម៌​​ ទទូចអង្វរកូនខ្មែរថែមរតកបុរាណ ធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង

កាលពីថ្ងទី ០៣ ខែមីនា ឆ្នាំ ២០២៤ ក្នុងថ្ងៃទិវាវប្បធម៌ ៣ មីនា លើកទី ២៦ មហាជនខ្មែរ ក៏ដូចជាសិល្បករ សិល្បការិនីខ្មែរជាច្រើន បានចូលរួមអបអរសាទរទិវាដ៏អស្ចារ្យមួយនេះ ដោយតាមរយៈការបង្ហោះសាររូបភាពផ្សេងៗគ្នា។

ងាកទៅកាន់សិល្បការិនីពហុជំនាញ អ្នកនាង ខាត់ សុឃីម ឯនោះវិញ បានបញ្ចេញ MV មួយបទមានចំណងជើងថា​ «ជញ្ជីង» ដើម្បីចូលរួមអបអរសាទរទិវាវប្បធម៌ ៣ មីនា លើកទី ២៦ នេះ ធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

MV «ជញ្ជីង» នេះដែរ អ្នកនាង ខាត់ សុឃីម បានលើកយកនូវឧបករណ៍ និង តន្ត្រីករបុរាណខ្មែរ ល្ខោនខោល ល្ខោនបាសាក់ ដើម្បីបញ្ជាក់ពីអត្ថន័យនៃមរតកបុរាណខ្មែរ អមនឹងអត្ថន័យចម្រៀងយ៉ាងសោយសោក។

ក្នុងនោះ អ្នកនាង ខាត់ សុឃីម បានលើកអត្ថន័យចម្រៀងទទូចអង្វរចូលរួមកូនខ្មែរ ចូលរួមថែមរតកបុរាណខ្មែរ កុំឱ្យបាត់បង់ទើបស្តាយក្រោយ និង ពោលពាក្យស្រឡាញ់បានត្រឹមតែមាត់៕

សូមទស្សនាវីដេអូខាងក្រោម៖


 

អត្ថបទដែលជាប់ទាក់ទង