កាន់តំណែងបាន៣ខែ លោក ណៅ ធួក ត្រូវព្រះរាជក្រឹត្យបញ្ចប់មុខតំណែង
ភ្នំពេញ : លោក ណៅ ធួក ដែលមានតំណែងជារដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងវិញ បន្ទាប់ពីកាន់តំណែងបាន៣ខែ ។ នេះយោងទៅតាមព្រះរាជក្រឹត្យលេខ នស/រកត/១១២៣/២៤៩៨ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលសារព័ត៌មាន Cam Post ទទួលបាននៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ។
សូមបញ្ជាក់ថា ក្រោយការតែងតាំងរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ភ្លាមៗ លោក ណៅ ធួក ទទួលបានការត្រាស់បង្គាប់តែងតាំងមុខតំណែងជា រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៩៩៣ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ៕