ស្វាមីគំរូ! ភរិយា នី រតនា និយាយទាំងអួលដើម-ក ទោះពពោះកូនភ្លោះលំបាក តែក៏មានសំណាងខ្លាំងបានស្វាមីយល់ចិត្ត(វីដេអូ)

បើនិយាយពីជីវិតគ្រួសាររបស់តារាចម្រៀងប្រុស នី រតនា និង ភរិយា កាន់តែមានក្ដីពេញទី ខណៈទទួលសមាជិកថ្មី ជាទាយាទភ្លោះប្រុសស្រីដ៏គួរឱ្យស្រឡាញ់ ២ នាក់ទៀត ដោយភរិយារបស់តារាប្រុសរូបនេះ បានសម្រាលកាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ។

យ៉ាងណាមិញ អ្វីដែលមហាជនអ្នកគាំទ្រតែងចាប់អារម្មណ៍ និង សរសើរខ្លាំងចំពោះជីវិតគ្រួសារដ៏មានសុភមង្គលមួយនេះ ព្រោះតែងឃើញលោក នី រតនា បង្ហាញនូវការបំពេញតួនាទីជាស្វាមី និង ប៉ាដ៏សែនល្អ មើលថែថ្នាក់ថ្នម គ្រប់បែបយ៉ាងចំពោះប្រពន្ធ ជាពិសេសចាប់តាំងពីប្រពន្ធពពោះកូនទី ១ មកដល់ពពោះ និង សម្រាលកូនលើកទី ២ នេះ។

ជាក់ស្ដែង ថ្មីៗនេះ ខណៈរៀបចំកម្មវិធីចេញខែបង្កក់សិរីឱ្យកូនភ្លោះទាំង ២ ព្រមទាំងធ្វើខួបកំណើត ៤ ឆ្នាំរបស់កូនស្រីច្បង ក៏ផ្ទុះការចាប់អារម្មណ៍ និង ចែករំលែកខ្លាំងពីវីដេអូរបស់ភរិយាតារាប្រុសរូបនេះ គឺអ្នកនាង ហេង សុវណ្ណភក្តិណា ដែលនិយាយរៀបរាប់ទាំងអួលដើម-កពីទុក្ខលំបាកខ្លាំងអំឡុងពពោះកូនភ្លោះ ប៉ុន្តែនាងក៏មានសំណាងខ្លាំង ដែលនិយាយទៅកាន់ស្វាមីបណ្ដូលចិត្ត បង្ហាញចិត្តស្ងប់ស្ងែងសរសើរពីទឹកចិត្តជាស្វាមី និង ជាប៉ាដ៏ល្អ មើលថែប្រពន្ធកូន យល់ចិត្ត ដឹងទុក្ខធុរៈគ្រប់យ៉ាង។

ទន្ទឹមនឹងនោះ ក្រោយឃើញបែបនេះ មហាជនអ្នកគាំទ្រ ក៏ដូចមិត្តក្នុងសិល្បៈ បានសម្ដែងនូវចិត្តរំភើបជំនួសគ្រួសារដ៏កក់ក្ដៅនេះ បានចែករំលែកវីដេអូពេញបណ្ដាញសង្គម ព្រមទាំងជូនពរឱ្យគ្រួសារតូចរបស់អ្នកនាង និង ស្វាមីកាន់តែទទួលបានសុភមង្គលផងដែរ៕

សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖

Evoto
Evoto

អត្ថបទដែលជាប់ទាក់ទង