ឱក សុគន្ធកញ្ញា និង ស្វាមី ត្រៀមស្វាគមន៍ទាយាទទី ២ យ៉ាងរំភើប ជិតបានឃើញមុខហើយ

ពេលវេលាឃើញមុខសមាជិកនៅក្នុងផ្ទៃរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង ស្វាមី កាន់តែកៀកហើយ ខណៈនៅយប់ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៤ នេះ លោក អ៊ឹង សុខលី បានបង្ហោះរូបភាពភរិយាជាទីស្រឡាញ់កំពុងស្ថិតនៅក្នុងឯកសណ្ឋានអ្នកជំងឺ សម្រាកលើគ្រែពេទ្យ ត្រៀមខ្លួនសម្រាលកូនក្នុងផ្ទៃ។

ក្រៅពីបង្ហាញរូបភាពរបស់ភរិយាជាមួយទឹកមុខស្រស់ស្រាយហើយនោះ ក្នុងនាមជាលោកប៉ាម្នាក់ លោក អ៊ឹង សុខលី ក៏បានរៀបរាប់យ៉ាងរំភើប ជាមួយអារម្មណ៍អន្ទះសាចង់ឃើញមុខទាយាទទី ២ ថា ៖ «Mommy និង Daddy ត្រៀមរួចរាល់ហើយទទួលកូនមាស»

ងាកទៅរៀមច្បង ក៏ដូចជាសិស្សប្អូនក្នុងចង្កោមសិល្បៈ ដែលតែងតែគោរពស្រឡាញ់ក្រុមគ្រួសាររបស់កំពូលតារាចម្រៀងស្រីរូបនេះវិញ បាននាំគ្នាបង្ហាញទឹកចិត្តជូនពរដល់អ្នកម៉ាក់រូបស្រស់ ឱក សុគន្ធកញ្ញា និង កូនក្នុងផ្ទៃ ប្រកបដោយសុខសុវត្ថិភាពទាំងម្ដាយទាំងកូន៕

អត្ថបទដែលជាប់ទាក់ទង